ខណ្ឌច្បារអំពៅ រៀបចំសិក្ខាសាលា សមាហរណកម្ម និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៦-២០១៨

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ សាលាខណ្ឌច្បារអំពៅ បានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្រោមវត្ដមានលោក ត្រាក់ ថៃសៀង អភិបាលរង រាជធានីភ្នំពេញ និងមានការចូល រួមពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ ចៅសង្កាត់ទាំង៨ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។

20151225_090621

នៅក្នុងពិធីបើកសិក្ខាសាលាមួយនេះអភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា នៅពេលនេះមានគម្រោងវិនិយោគជាអាទិភាពដែលមានការសន្យាគាំទ្រយ៉ាងច្រើន ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា “សិក្ខាសាលានេះ មានគោលបំណងចំនួន២ ទី១ ផ្សព្វផ្សាយគម្រោងវិនិយោគ អទិភាព ៣ឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខណ្ឌ និងទី២ ស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាខ្លះ” ។  អ្នកតំណាងឱ្យស្ថាប័នសង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់មានការចាប់អារម្មណ៍លើ គម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងាររបស់លោកធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ ។

លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការនេះ គឺជាដំណើរការមួយនៃការអនុវត្ដច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ មាត្រា៨ បានចែងថា ការបង្កើតរដ្ឋបាលឯកភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការ ពង្រឹងអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈក្នុងដែនដីរបស់ខ្លួន»។ គម្រោងដែលអនុវត្ដទៅទទួលបានជោគជ័យនៅថ្នាក់សង្កាត់ដោយមានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ។

ក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខណ្ឌ មានកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្ដគម្រោងប្រចាំឆ្នាំនីមួយៗរបស់ខណ្ឌ ។ កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលនេះត្រូវបានរៀបចំរួចហើយ រដ្ឋបាលខណ្ឌនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្ដក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលជាផ្នែកមួយនៃដំណើរការធ្វើឱ្យមានរដ្ឋបាលឯកភាពនៅថ្នាក់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ ដែលក្នុងច្បាប់នោះ មាត្រា៣៧ចែងថា “ក្រុមប្រឹក្សា ត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំដែលត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំ ។

ក្នុងពិធីនេះដែរលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញបានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ពីសិក្ខាសាលាមួយនេះ ដោយលើកឡើងថា នឹងជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលខណ្ឌ មានដំណើរស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ៕

20151225_091324

20151225_091342

20151225_090602

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print