ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ សាលាខណ្ឌច្បារអំពៅ បានរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ក្រោមវត្ដមានលោក ត្រាក់ ថៃសៀង អភិបាលរង រាជធានីភ្នំពេញ និងមានការចូល រួមពីលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ,លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌ ចៅសង្កាត់ទាំង៨ និងមន្ដ្រីពាក់ព័ន្ធមួយចំនួនទៀត ។
នៅក្នុងពិធីបើកសិក្ខាសាលាមួយនេះអភិបាលខណ្ឌច្បារអំពៅបានលើកឡើងថា នៅពេលនេះមានគម្រោងវិនិយោគជាអាទិភាពដែលមានការសន្យាគាំទ្រយ៉ាងច្រើន ។
លោកអភិបាលខណ្ឌបានបញ្ជាក់ថា “សិក្ខាសាលានេះ មានគោលបំណងចំនួន២ ទី១ ផ្សព្វផ្សាយគម្រោងវិនិយោគ អទិភាព ៣ឆ្នាំរំកិល (២០១៦-២០១៨) របស់រដ្ឋបាលខណ្ឌ និងទី២ ស្នើសុំការគាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងណាខ្លះ” ។ អ្នកតំណាងឱ្យស្ថាប័នសង្គមស៊ីវិល និងផ្នែកឯកជនព្រមទាំងសប្បុរសជនទាំងអស់មានការចាប់អារម្មណ៍លើ គម្រោងណាមួយ ទោះតិច ឬច្រើនក្ដី សូមបញ្ជាក់ការឆ្លើយតបដើម្បីឱ្យក្រុមការងាររបស់លោកធ្វើការបូ
លោកអភិបាលខណ្ឌបានបញ្ជាក់យ៉ាងដូ
ក្រោយពីរចនាសម្ព័ន្ធថ្មីត្រូវបានបង្កើតឡើងថ្នាក់ខណ្ឌ មានកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគសម្រាប់អនុវត្ដគម្រោងប្រចាំឆ្នាំនីមួយៗរបស់ខណ្ឌ ។ កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលនេះត្រូវបានរៀបចំរួចហើយ រដ្ឋបាលខណ្ឌនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្ដក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលជាផ្នែកមួយនៃដំណើរការធ្វើឱ្យមានរដ្ឋបា
ក្នុងពិធីនេះដែរលោក ត្រាក់ ថៃសៀង អភិបាលរងរាជធានីភ្នំពេញបានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ពីសិក្ខាសាលាមួយនេះ ដោយលើកឡើងថា នឹងជួយតម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលខណ្ឌ មានដំណើ
ដោយ៖ សណ្តោស