ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកកាំបិតភ្ជង់ប្លន់យកកាបូបលុយ និងទូរស័ព្ទបានសម្រេច ហេីយគេចខ្លួនបាត់ នៅច្រកដឿងហែមក្រោយផ្ទះជួលមួយកន្លែង ហេីយស្រែកឆោរឡោផ្អេីលសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ចុះទៅជួយអន្តរាគមន៍ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីម៉ោង១២:០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៤ សីហា ២០១៩នេះ នៅតាមផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេីតាមសម្ដីស្ត្រីរងគ្រោះឈ្មោះ នុត ធាវី ហៅខួច មុខរបរអ្នកបោសសម្អាតផ្ទះអោយគេ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ ភ្នំពេញ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ រូបគាត់ និងនារីម្នាក់ទៀតជាមិត្តភ័ក្ត បានយកសក់ក្លែងក្លាយ យកមកអោយមិត្តភ័ក្តម្នាក់ទៀត ដែលជួលបន្ទប់នៅជាន់ទី៣ ហេីយមួយសន្ទុះក្រោយមកនាងក៏ប្រាប់មិត្តភ័ក្តនាងថា ចុះត្រលប់មកវិញមុនហេីយ ព្រោះមិត្តភ័ក្តនាងកំពុងជាប់រវល់ជជែកគ្នា លុះពេលចុះមកដល់ជាន់ផ្ទាល់ដី ស្រាប់តែមាន ជនមិនស្គាល់មុខម្នាក់ធ្វេីសកម្មភាព ស្ទុះចាប់នាងផ្ដួល រួចយកកាំមកភ្ជង់បំពង់ក.របស់នាង ហេីយយកកាបូបនិងទូរស័ព្ទរបស់នាង ហេីយរត់គេចខ្លនបាត់ស្រមោលតែម្ដង។
ឃេីញជនសង្ស័យរត់ចេញទៅ ទេីបនាងស្រែកឆោឡោ ខណៈសមត្ថកិច្ចម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ទេីបនាំស្ត្រីរងគ្រោះ និងមិត្តភ័ក្តរបស់នាង មកស្នាក់ការប៉ុស្តិ៍ ដេីម្បីសួរនាំ ហេីយសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាលទី២ ដឹកជនរងគ្រោះទៅចង្អុលបង្ហាញកន្លែងកើតហេតុ រួចសួរដំណេីររឿងហេតុបានដឹងច្បាស់ហេីយ ក៏នាំត្រលប់មកប៉ុស្តិ៍វិញ ។
បច្ចុប្បន្នក្រោយពេលកេីតហេតុ ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី២ ដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវ និងកំណត់មុខសញ្ញាជនល្មើសតាមជំនាញពេលក្រោយ៕ជ្រោយពេជ្រ
...