ស្រ្តីម្នាក់ចុះពីលេីផ្ទះ​ ត្រូវជនសង្ស័យ​យកកាំបិត​ភ្ជង់​ប្លន់ ​យកកាបូបលុយ​ និង​ទូរស័ព្ទ​ ​បានសម្រេច​គេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ​ ៖ ស្ត្រីម្នាក់​ ត្រូវបាន​ជនមិនស្គាល់មុខ​ យកកាំបិត​ភ្ជង់​ប្លន់​យកកាបូបលុយ​ និង​ទូរស័ព្ទ​បានសម្រេច​ ហេីយគេចខ្លួនបាត់​ នៅច្រក​ដឿងហែម​ក្រោយផ្ទះ​ជួលមួយកន្លែង​​ ហេីយស្រែកឆោរឡោផ្អេីលសមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី២ ចុះទៅជួយអន្តរាគមន៍​ ។

ហេតុការណ៍នេះបានកេីតឡេីងកាលពី​ម៉ោង​១២:០៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១៤​ សីហា​ ២០១៩នេះ​ នៅតាមផ្លូវ១៣៦​ សង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

បេីតាមសម្ដីស្ត្រីរងគ្រោះឈ្មោះ​ នុត​ ធាវី​ ហៅខួច​ មុខរបរ​អ្នកបោសសម្អាត​ផ្ទះអោយគេ​ ស្នាក់នៅផ្ទះជួល​ ក្នុងសង្កាត់ផ្សារកណ្ដាលទី២​ ខណ្ឌដូនពេញ​ ភ្នំពេញ​ បានឲ្យដឹងថា​ នៅមុនពេលកេីតហេតុ​ រូបគាត់ និងនារីម្នាក់ទៀតជាមិត្តភ័ក្ត​ បានយកសក់ក្លែងក្លាយ​ យកមកអោយ​មិត្តភ័ក្តម្នាក់ទៀត​ ដែលជួលបន្ទប់នៅជាន់ទី៣​ ហេីយមួយសន្ទុះក្រោយមកនាងក៏ប្រាប់មិត្តភ័ក្តនាង​ថា​ ចុះត្រលប់មកវិញមុនហេីយ​ ព្រោះមិត្តភ័ក្តនាងកំពុងជាប់រវល់​ជជែកគ្នា​ លុះពេលចុះមកដល់ជាន់ផ្ទាល់ដី​ ស្រាប់តែមាន​ ជនមិនស្គាល់មុខ​ម្នាក់​ធ្វេីសកម្មភាព ស្ទុះចាប់នាង​ផ្ដួល រួចយកកាំមកភ្ជង់បំពង់ក.របស់នាង​ ហេីយយកកាបូបនិងទូរស័ព្ទរបស់នាង​ ហេីយរត់គេច​ខ្លនបាត់ស្រមោលតែម្ដង។

ឃេីញជនសង្ស័យ​រត់ចេញទៅ​ ទេីបនាងស្រែកឆោឡោ​ ខណៈសមត្ថកិច្ចម្នាក់កំពុងជិះម៉ូតូតាមផ្លូវ ទេីបនាំស្ត្រីរងគ្រោះ និងមិត្តភ័ក្តរបស់នាង​ មកស្នាក់ការប៉ុស្តិ៍​ ដេីម្បីសួរនាំ ហេីយសមត្ថកិច្ចប៉ុស្តិ៍​ផ្សារកណ្តាល​ទី២​ ដឹកជនរងគ្រោះទៅចង្អុលបង្ហាញ​កន្លែងកើតហេតុ​ រួចសួរដំណេីររឿងហេតុ​បានដឹងច្បាស់ហេីយ​ ក៏​នាំត្រលប់មកប៉ុស្តិ៍វិញ​ ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ ស្ត្រីរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹង​នៅស្នាក់ការប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី២​ ដេីម្បីអោយសមត្ថកិច្ចស្រាវជ្រាវ​ និងកំណត់មុខសញ្ញា​ជនល្មើស​តាមជំនាញពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print