ការសាងសង់ទំនប់ស្ទាក់និងសំណង់ចែកចាយ-ស្ពាន ជាលទ្ធផលសម្រេចបានប្រមាណ ៩០% នៅស្រុកស្ទោង

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ក្នុងពេលចុះបំពេញបេសកកម្មរបស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅស្រុកស្ទោងពិសេសគឺដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃដោយជីកស្រះក្នុងពោះស្ទឹង ដែលទន្ទឹមនោះ លោករដ្ឋមន្ត្រី បានជម្រុញឲ្យការសាងសង់ទំនប់ស្ទាក់និងសំណង់ចែកចាយ-ស្ពាននៅចំណុចឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាអាទិភាពបំផុត។ នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ ការដ្ឋានត្រូវបានចាប់ដំណើរការជាបន្ទាន់បានយ៉ាងឆាប់រហ័ស ជាលទ្ធផលសម្រេចបានប្រមាណ ៩០% ដោយនៅសល់តែការចាក់ធ្នឹមប៉ែកខាងលើតែប៉ុណ្ណោះ។ ជាអត្ថប្រយោជន៍ចាប់ពីពេលហ្នឹងទៅតាមបណ្តោយស្ទឹងស្ទោង ចាប់ពីសំណង់មេ ៣០កញ្ញាទឹកអាចរក្សាបានលែងជួបប្រទះនូវភាពរឹងស្ងួតដូចមុន, ធានាទឹកដល់ការស្រោចស្រពប៉ែកខាងក្រោម ពិសេសទៅទៀតគឺប្រជាពលរដ្ឋមានស្ពានថ្មីដើម្បីឆ្លងកាត់ជំនួសស្ពានឈើចាស់ដែលមានសភាពទ្រុធទ្រោមណាស់ទៅហើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print