បុរសម្នាក់ស្រវឹងស្រាវង្វេងស្មារតី ដើរធ្លាក់ផ្លូវចូលអណ្តូង ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប÷ បុរសម្នាក់ស្រវឹងស្រាវង្វេងស្មារតីដើរធ្លាក់អណ្តូងលូនៅមុខបន្ទប់ជួល កាលពីវេលាម៉ោង​៦និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩  ស្ថិតនៅចំណុច ក្រុមទី០ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានអោយដឹងថាករណីមនុស្សដើរធ្លាក់ក្នុងអណ្តូងលូស្លាប់ ឈ្មោះ ត្រេន មិនស្គាល់ត្រកូល ភេទប្រុស អាយុ៣៦ឆ្នាំ មុរបរកម្មករ មានស្រុកកំណើតភូមិអង្គរភាស ឃុំអង្គរភាស ស្រុកពួក ខេត្តសៀមរាប ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបបានធ្លាក់ចូលក្នុងអណ្តូងលូនៅមុខបន្ទប់ជួលដែលមានជម្រៅប្រហែល៤.៥០ម៉ែត្រ ពេលធ្លាក់ទៅបានប៉ះទង្គិចក្បាលនឹងអណ្តូងមានស្នាមរយះ ប្រហែល៤ស.ម ។

តាមការពិនិត្យរបស់សមត្ថកិច្ចពុំមានស្នាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ។

មូលហេតុ ស្រវឹងស្រា (មនុស្សផឹកស្រាសស្រវឹងរហូត)។

ក្រោយពិនិត្យសាកសពរួចបានប្រគល់សពអោយម្ចាស់ផ្ទះនិងអនុភូមិខ្នាររងចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print