អាជ្ញាធរអប្សរាបានជូនដំណឹងដល់សាធារណជន ឲ្យបញ្ឈប់ការក្រាល​​កន្ទេល​ ​ដាក់អង្រឹង​​ លើសួនស្មៅមុខបរិវេណអង្គរវត្ត​

ចែករំលែក៖

ខេត្តសៀមរាប៖ អាជ្ញាធរជាតិ​អប្សរា​ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ បានជូន​ដំណឹង​ដល់​អ្នក​លក់​ដូរ ភ្ញៀវ​ទេស​ចរ​មួយ​ចំនួន​ឲ្យ​​បញ្ឈប់​រាល់​សកម្មភាព​ក្រាល​​កន្ទេល និង​ដាក់អង្រឹង​ ដើម្បី​​ទទួលទាន អាហារ និង​លំហែ​កាយ​​​នៅ​ជុំវិញ​បរិវេណ​ត្រពាំង​សេស មុខ​ប្រាសាទព្រហ្មកិល និង​វាល​ស្មៅ​ជុំ​វិញ​កសិន្ទុ​ប្រាសាទអង្គរ​វត្ត ។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ​កន្លងមកក្រុមការងារបាន​ណែ​នាំ​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ប៉ុន្តែ​​នៅ​មាន​អាជី​វករ និង​ទេសចរណ៍​មួយ​ចំនួន​ពុំ​បាន​អនុវត្ត​តាមនោះទេ ដោយយកប្រយោជន៍បុគ្គលជាចម្បង ។ សកម្មភាព​ទាំងនេះ​ អាជ្ញាធរជាតិ​អប្សរា​បាន​ចាត់ទុក​ថា ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​គុណតម្លៃ​បេតិក​ភណ្ឌ​​វប្បធម៌​ បរិស្ថាន និង​សណ្ដាប់​ធ្លាប់​សាធារណៈ​នៃ​រមណី​យដ្ឋាន​អង្គ​រ ។

តាម​សេចក្ដីជូន​ដំណឹង អាជ្ញាធរអប្សរា​ទុក​ពេល​ឲ្យ​សាធារណជន ជាភ្ញៀវ​ទេសចរណ៍​រយៈពេល​ ៤៥​ថ្ងៃ​ គិតពីថ្ងៃជូន​ដំណឹង​នេះ ដើម្បី​បញ្ឈប់​សកម្មភាព​ដាក់អង្រឹង ក្រាលកន្ទេល​ ទទួលទានអាហារ និង​លំហែកាយ​​នៅ​បរិវេណទាំងនេះ ។ បើ​មិនដូច្នោះ​ទេ​ អាជ្ញាធរ​នឹងមាន​វិធានការ​រដ្ឋ​បាល​ដោយ​រឹប​អូស​សម្ភារៈទាំង​នោះ ​ និង​​មិន​ទទួល​ខុស​ត្រូវ​ចំពោះការ​ខូច​ខាតឡើយ៕ ​ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print