ក្រុមអ៊ិស្លាមបង្កើតរដ្ឋកំពុងតែជំរុញឱ្យមានវត្ដមានរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងគោលដៅបង្កើតប្រទេស អ៊ិិស្លាមនៅទីនេះ ។ ឥណ្ឌូនេស៊ីជាប្រទេស ដែលមានអ្នកកាន់សាសនាអ្ស៊ិ្លាមច្រើន បំផុតលើពិភពលោក ។
បច្ចុប្បន្នក្រុមអ៊ិលស្លាមបង្កើតរដ្ឋបានគំរាមកំហែងផ្ទាល់ដល់ប្រទេសអូស្ដ្រាលី និងបណ្ដាប្រទេសលោកខាងលិច។ តាម ប្រសាសន៍របស់លោក George Bran-dis មន្ដ្រីសន្ដិសុខអូស្ដ្រាលីបានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយប្រមុខដឹកនាំនិងមន្ដ្រីសន្ដិសខុឥណ្ឌូនេស៊ីស្ដីពីបញ្ហា ក្រុម IS មានគម្រោងប្រើប្រាស់ប្រទេស នេះធ្វើជាទីតាំងដ៏សំខាន់មួយនៅក្នុងតំបន់ អាស៊ាន ។
លោក Brandis បញ្ជាក់ទៀតថា ក្រុមអ៊ិដស្លាមបង្កើតរដ្ឋបានបង្កើនវត្ដមាន នៅក្នុងប្រទេសឥណ្ឌូនេស៊ីដើម្បីបញ្ចុះ បញ្ចូលយុវជនប្រទេសនេះឱ្យចូលរួមជាមួយក្រុមខ្លួនកាន់តែច្រើនឡើង។
លោកបញ្ជាក់ថា ក្រុម IS បានប្រើ ប្រាស់ពាក្យថា“ប្រទេសអ៊ិលស្លាមបង្កើត រដ្ឋនៅឆ្ងាយ” ទាំងនោះមានន័យថាក្រុម IS មានគម្រោងបង្កើតទីតាំងនៅក្នុង តំបន់អាស៊ានក្នុងនោះឥណ្ឌូនេស៊ីគឺជា កន្លែងដែលស័ក្ដិសមបំផុត ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមកក្រុម IS បានទាក់ទាញខ្មាន់កាំភ្លើងដែលស្មោះត្រង់ មកពីឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងសិង្ហបុរី ក្នុងការបង្កើតទៅជាកងកម្លាំងប្រយុទ្ធ អាទិទេព។ ការអូសទាញ់របស់ក្រុម្សីក្នុង រយៈខ្លីមានអ្នកចូលរួមច្រើនជាងក្រុម ភេរវកម្មអាល់កៃដាទៀតដែលខំចំណាយពេលរហូតដល់ជាង១០ឆ្នាំក្នុងការអូស ទាញក្រុមភេរវករ ។
ហេតុការណ៍ខាងលើបានកើតឡើង ក្រោយពេលដែលប៉ូលិសឥណ្ឌូនេស៊ីបានបំបែកគម្រោងវាយប្រហារគ្រាប់បែកអត្ដឃាតនៅទីក្រុង Jakarta ពីសំណាក់ ក្រុម IS ។ ប៉ូលិសក៏បានរកឃើញឧបករណ៍ ផ្ទុះជាច្រើននិងទង់ជាតិមួយរបស់ក្រុម IS ជនសង្ស័យ៩នាក់ក៏ត្រូវបានចាប់ខ្លួន នៅក្នុងហេតុការណ៍ខាងលើ ៕
ប្រែសម្រួល៖ ម៉ែវ សាធី