ពេលថ្មីៗនេះមិត្ដអ្នកអានជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេល ឮព័ត៌មានចចាមអារ៉ាមថា បវរកញ្ញា ចក្រវាឡគឺជាស្រីស្នេហ៍របស់ប្រធានា ធិបតីហ្វីលីពីនដែលមានអាយុច្រើនជាងនាងដល់ទៅ២៩ឆ្នាំ ។
ពេលថ្មីៗនេះកញ្ញាឯករបស់ហ្វីលីពីននាង Pia Alonzo Wurtzbach បានជាប់ ជាបវកញ្ញាចក្រវាឡឆ្នាំ២០១៥ (Miss Universe 2015) ធ្វើឱ្យរូបនាងផ្ទាល់ក៏ ដូចជាមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានដល់។ នាងជាកូន កាត់ហ្វីលីពីនអាល្លឺម៉ង់ដោយនាងមាន កម្ពស់ដល់ទៅ១.៧៣ម៉ែត្រ មានទំហំ ទាំង៣គឺ៨៦-៥៨-៨៩ ។ នៅក្នុងការ ប្រកួតប្រជែងតំណែងបវកញ្ញាចក្រវាឡនាងបានលេចធ្លោជាងគេតាំងពីដំបូង ។
ក្រោយការជាប់ជាបវកញ្ញាចក្រវាឡភ្លាមមនុស្សជាច្រើនបានស្រាវជ្រាវចង់ដឹងពីប្រវត្ដិផ្ទាល់ខ្លួនរបស់នាងនិងរឿង រ៉ាវស្នេហា ។ ទីបំផុតគេក៏រកបានព័ត៌ មានថានាងគឺជាស្រីស្នេហ៍របស់ប្រធានា ធិបតីហ្វីលីពីនលោក Benig no Aquino។
ព័ត៌មានស្ដីពីរឿងរ៉ាវស្នេហារបស់ ប្រធានាធិបតីហ្វីលីពីន និងនាង Pia Alonzo បានលេចឮជាយូរណាស់មក ហើយនៅក្នុងប្រទេស ។ កាលពីខែមីនា ឆ្នាំ២០១៥នាងបានចូលរួមនៅក្នុងកម្ម វិធីទូរទស្សន៍មួយដោយនាងបាននិយាយថានាងនិងប្រធានាធិតីបានរក្សាទំនាក់ ទំនងនឹងគ្នាហើយនាងតែងតែសរសើរ ប្រធានាធិតី(កម្លោះចាស់)អាយុ៥៥ឆ្នាំ ជាបុរសដ៏អស្ចារ្យ ។ មិនត្រឹមតែប៉ុណ្ណោះ នៅមានព័ត៌មានផ្សាយថានាងនិងប្រធានាធិបតីធ្លាប់បានដើរលេងជាមួយគ្នាទៀត ផង។
បវរកញ្ញាចក្រវាឡនាង Pia Alonzo Wurtzbach បើទោះបិមិនមានប្រតិ កម្មចំពោះពាក្យចចាមអារាមពីទំនាក់ ទំនងស្នេហាជាមួយប្រធានាធិបតីតែនាង បានប្រើប្រាស់ពាក្យពេចន៍ធ្វើឱ្យគេជឿថានាងគឺជាស្រីស្នេហ៍ប្រធានាធិតីពិតមែន។ នាងធ្លាប់បាននិយាយថា “អ្នកនិងមាន អារម្មណ៍ថាសុវត្ថិភាពកក់ក្ដៅនៅពេល ដែលមានគាត់នៅក្បែរ”។
នៅក្នុងប្រទេសហ្វីលីពីនបច្ចុប្បន្នរឿងរ៉ាវស្នេហារបស់ប្រធានាធិបតីវ័យ៥៥ ឆ្នាំគឺជាប្រធានបទដ៏ក្ដៅបំផុតសម្រាប់ ការពិភាក្សារបស់ពលរដ្ឋ។ ពលរដ្ឋហ្វីលី ពីនក៏ចង់ឱ្យប្រធានាធិបតីដ៏ឆ្លាតវៃរបស់ខ្លួនមានប្រពន្ធកូនដើម្បីបន្ដត្រកូល ៕
ប្រែសម្រួល៖ ម៉ែវ សាធី