​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​មាន​គម្រោង​បង្កើត​“​ប្រទេស​អិ​ស្លា​ម​”​នៅ​ឥណ្ឌូ​នេ​ស៊ី

ចែករំលែក៖

​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​កំពុង​តែ​ជំរុញ​ឱ្យ​មាន​វត្ដមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ីក្នុង​គោលដៅ​បង្កើត​ប្រទេស​ អ៊ិ​ិ​ស្លា​ម​នៅ​ទី​នេះ​ ។​ ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​ ដែល​មាន​អ្នក​កាន់សាសនា​អ្ស៊ិ្ល​ា​ម​ច្រើន​ បំផុត​លើ​ពិភពលោក​ ។​

vbf

​បច្ចុប្បន្ន​ក្រុម​អ៊ិ​លស្លា​ម​បង្កើត​រដ្ឋ​បាន​គំរាមកំហែង​ផ្ទាល់​ដល់​ប្រទេស​អូស្ដ្រាលី​ និង​បណ្ដា​ប្រទេស​លោក​ខាងលិច​។​ តាម​ ប្រសាសន៍​របស់​លោក​ George​ Bran-dis​ មន្ដ្រី​សន្ដិសុខ​អូស្ដ្រាលី​បានឱ្យ​ដឹង​ថា​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រមុខ​ដឹកនាំ​និង​មន្ដ្រី​សន្ដិ​ស​ខុ​ឥណ្ឌូ​នេ​ស៊ី​ស្ដី​ពី​បញ្ហា​ ក្រុម​ IS​ មាន​គម្រោង​ប្រើប្រាស់​ប្រទេស​ នេះ​ធ្វើ​ជាទី​តាំង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​ អាស៊ាន​ ។​

​លោក​ Brandis​ បញ្ជាក់​ទៀត​ថា​ ក្រុម​អ៊ិ​ដ​ស្លា​ម​បង្កើត​រដ្ឋ​បាន​បង្កើន​វត្ដមាន​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ដើម្បី​បញ្ចុះ​ បញ្ចូល​យុវជន​ប្រទេស​នេះ​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ខ្លួន​កាន់តែ​ច្រើន​ឡើង​។​

​លោក​បញ្ជាក់​ថា​ ក្រុម​ IS​ បាន​ប្រើ​ ប្រាស់​ពាក្យ​ថា​“​ប្រទេស​អ៊ិ​លស្លា​ម​បង្កើត​ រដ្ឋ​នៅ​ឆ្ងាយ​”​ ទាំងនោះ​មាន​ន័យ​ថា​ក្រុម​ IS​ មាន​គម្រោង​បង្កើត​ទីតាំង​នៅ​ក្នុង​ តំបន់​អាស៊ាន​ក្នុង​នោះ​ឥណ្ឌូ​នេ​ស៊ី​គឺជា​ កន្លែង​ដែល​ស័ក្ដិសម​បំផុត​ ។​

​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក​ក្រុម​ IS​ បាន​ទាក់ទាញ​ខ្មាន់កាំភ្លើង​ដែល​ស្មោះត្រង់​ មក​ពី​ឥណ្ឌូ​នេ​ស៊ី​,​ ម៉ា​ឡេ​ស៊ី​ និង​សិង្ហ​បុរី​ ក្នុង​ការ​បង្កើត​ទៅ​ជា​កងកម្លាំង​ប្រយុទ្ធ​ អាទិទេព​។​ ការ​អូស​ទាញ់​របស់​ក្រុ​ម្សី​ក្នុង​ រយៈ​ខ្លី​មាន​អ្នកចូលរួម​ច្រើន​ជាង​ក្រុម​ ភេរវកម្ម​អាល់​កៃ​ដា​ទៀត​ដែល​ខំ​ចំណាយពេល​រហូត​ដល់​ជាង​១០​ឆ្នាំ​ក្នុង​ការ​អូស​ ទាញ​ក្រុម​ភេរវ​ករ​ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​ ក្រោយ​ពេល​ដែល​ប៉ូលិស​ឥណ្ឌូ​នេ​ស៊ី​បាន​បំបែក​គម្រោង​វាយប្រហារ​គ្រាប់បែក​អត្ដឃាត​នៅ​ទីក្រុង​ Jakarta​ ពី​សំណាក់​ ក្រុម​ IS​ ។​ ប៉ូលិស​ក៏​បាន​រក​ឃើញ​ឧបករណ៍​ ផ្ទុះ​ជា​ច្រើន​និង​ទង់ជាតិ​មួយ​របស់​ក្រុម​ IS​ ជនសង្ស័យ​៩​នាក់​ក៏​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ ៕​

NP_20150613_MSISIS_901212

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print