​ស្រី​ស្អាត​ហ្វី​លី​ពី​ន​ជាប់​ជា​បវរកញ្ញា​ចក្រ​វា​ឡ​ដោយសារ​តែ​ជា​ស្រី​ស្នេហ៍​ របស់​ប្រធានាធិបតី​?

ចែករំលែក៖

​ពេល​ថ្មីៗ​នេះ​មិត្ដ​អ្នក​អាន​ជា​ច្រើន​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពេល​ ឮ​ព័ត៌មាន​ចចាមអារ៉ាម​ថា​ បវរកញ្ញា​ ចក្រ​វា​ឡ​គឺជា​ស្រី​ស្នេហ៍​របស់​ប្រ​ធានា​ ធិ​បតី​ហ្វី​លី​ពី​ន​ដែល​មាន​អាយុ​ច្រើន​ជាង​នាង​ដល់​ទៅ​២៩​ឆ្នាំ​ ។​

hhhv-hen-ho-tong-thong-phunutoday_vn-01

​ពេល​ថ្មីៗ​នេះ​កញ្ញាឯក​របស់​ហ្វី​លី​ពី​ន​នាង​ Pia​ Alonzo​ Wurtzbach​ បាន​ជាប់​ ជា​បវ​កញ្ញា​ចក្រ​វា​ឡ​ឆ្នាំ​២០១៥​ (Miss​ Universe​ 2015)​ ធ្វើ​ឱ្យ​រូប​នាង​ផ្ទាល់​ក៏​ ដូច​ជា​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ដល់​។​ នាង​ជា​កូន​ កាត់​ហ្វី​លី​ពី​ន​អា​ល្លឺ​ម៉​ង់​ដោយ​នាង​មាន​ កម្ពស់​ដល់​ទៅ​១.៧៣​ម៉ែត្រ​ មាន​ទំហំ​ ទាំង​៣​គឺ​៨៦-៥៨-៨៩​ ។​ នៅ​ក្នុង​ការ​ ប្រកួតប្រជែង​តំណែង​បវ​កញ្ញា​ចក្រ​វា​ឡ​នាង​បាន​លេចធ្លោ​ជាងគេ​តាំងពី​ដំបូង​ ។​

​ក្រោយ​ការ​ជាប់​ជា​បវ​កញ្ញា​ចក្រ​វា​ឡ​ភ្លាម​មនុស្ស​ជា​ច្រើន​បាន​ស្រាវជ្រាវ​ចង់​ដឹង​ពី​ប្រវត្ដិ​ផ្ទាល់ខ្លួន​របស់​នាង​និង​រឿង​ រ៉ាវ​ស្នេហា​ ។​ ទីបំផុត​គេ​ក៏​រកបាន​ព័​ត៌​ មាន​ថា​នាង​គឺជា​ស្រី​ស្នេហ៍​របស់​ប្រ​ធានា​ ធិ​បតី​ហ្វី​លី​ពី​ន​លោក​ Benig​ no​ Aquino​។​

​ព័ត៌មាន​ស្ដី​ពី​រឿងរ៉ាវ​ស្នេហា​របស់​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ និង​នាង​ Pia​ Alonzo​ បាន​លេច​ឮជា​យូរណាស់​មក​ ហើយ​នៅ​ក្នុង​ប្រទេស​ ។​ កាលពី​ខែមីនា​ ឆ្នាំ​២០១៥​នាង​បាន​ចូលរួម​នៅ​ក្នុង​កម្ម​ វិធី​ទូរទស្សន៍​មួយ​ដោយ​នាង​បាន​និយាយ​ថា​នាង​និង​ប្រ​ធានា​ធិ​តី​បាន​រក្សា​ទំនាក់​ ទំនង​នឹង​គ្នា​ហើយ​នាង​តែងតែ​សរសើរ​ ប្រ​ធានា​ធិ​តី​(​ក​ម្លោះ​ចាស់​)​អាយុ​៥៥​ឆ្នាំ​ ជា​បុរស​ដ៏​អស្ចារ្យ​ ។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ នៅ​មាន​ព័ត៌មាន​ផ្សាយ​ថា​នាង​និង​ប្រធានាធិបតី​ធ្លាប់​បាន​ដើរ​លេង​ជាមួយ​គ្នា​ទៀត​ ផង​។​

​បវរកញ្ញា​ចក្រ​វា​ឡ​នាង​ Pia​ Alonzo​ Wurtzbach​ បើ​ទោះ​បិ​មិន​មាន​ប្រ​តិ​ កម្ម​ចំពោះ​ពាក្យ​ច​ចាម​អារាម​ពី​ទំនាក់​ ទំនង​ស្នេហា​ជាមួយ​ប្រធានាធិបតី​តែ​នាង​ បាន​ប្រើប្រាស់​ពាក្យពេចន៍​ធ្វើ​ឱ្យ​គេ​ជឿ​ថា​នាង​គឺជា​ស្រី​ស្នេហ៍​ប្រ​ធានា​ធិ​តី​ពិតមែន​។​ នាង​ធ្លាប់​បាន​និយាយ​ថា​ “​អ្នក​និង​មាន​ អារម្មណ៍​ថា​សុវត្ថិភាព​កក់ក្ដៅ​នៅ​ពេល​ ដែល​មាន​គាត់​នៅ​ក្បែរ​”​។​

​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​បច្ចុប្បន្ន​រឿងរ៉ាវ​ស្នេហា​របស់​ប្រធានាធិបតី​វ័យ​៥៥​ ឆ្នាំ​គឺជា​ប្រធានបទ​ដ៏​ក្ដៅ​បំផុត​សម្រាប់​ ការ​ពិភាក្សា​របស់​ពលរដ្ឋ​។​ ពលរដ្ឋ​ហ្វី​លី​ ពី​ន​ក៏​ចង់ឱ្យ​ប្រធានាធិបតី​ដ៏​ឆ្លាត​វៃ​របស់​ខ្លួន​មាន​ប្រពន្ធ​កូន​ដើម្បី​បន្ដ​ត្រកូល​ ៕​

hhhv-hen-ho-tong-thong-phunutoday_vn-03

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print