ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅមុននេះបន្តិច ថ្ងៃ១៥សីហា បាន សរសេរបង្ហោះនៅលើហ្វេសប៊ុកមានអត្ថន័យយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ សាសនា របស់ខ្លួនដោយសេរី គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ មិនថា តែព្រះពុទ្ធសាស ឥស្លាម គ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ» ។
ថ្ងៃនេះ ទី១៥សីហា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ? តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន គឺជាថ្ងៃសែនក្បាលទឹក ។ សម្តេចអះអាងថា នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួលអោយបងប្អូនមានឱកាសប្រារព្ឋបុណ្យទានទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួនដោយសេរី ។
សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយ និងទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។
គួរកត់សម្គាល់ឃើញថា កន្លងមករាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ និងលើកកម្ពស់ មិនថាតែព្រះពុទ្ធសាស ឥស្លាម គ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ សាសនារបស់ខ្លួនដោយសេរី គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។
កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដូចមានចែងយ៉ាងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះ ទៅក្នុងបាវចនារបស់ជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នៅក្នុងឆន្ទៈជំរុញដល់ការរីកចម្រើន ទន្ទឹមគ្នាអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក វិស័យសាសនាបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិ ទាំងមូល។ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ សាសនា របស់ខ្លួន ដោយសេរី គ្មានពលរដ្ឋណាម្នាក់ ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ» ៕