ធ្លាយរឿងចំណងស្នេហ៍ នាយ ព្រែក និងគូដណ្ដឹងដើរដល់ទីបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖កន្លងទៅកូនប្រុសតារាកំប្លែងយាយ យ៉យ គឺនាយព្រែកធ្លាប់ធ្វើឲ្យគេកោតសរសើរខ្លាំងក្រោយពីបានភ្ជាប់ពាក្យ និងបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយគូដណ្តឹងដែលល្បីថាមានរូបសម្រស់ស្រស់សោភាមិនចាញតារាសម្តែង។ ទោះជាយ៉ាងណាពេលនេះចំណងស្នេហ៍ដែល ភ្ជាប់ពាក្យប្របាណ៣ឆ្នាំមិនចូលរោងការរបស់នាយព្រែក នោះស្រាប់តែដើរដល់ផ្លូវទាល់ចែកផ្លូវគ្នាដើររៀងខ្លួន។

នាយ ព្រែក និង​គូដណ្ដឹង​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ហើយ​ដោយ​លើក​ហេតុ​ផល​ថា​អស់​និស្ស័យ​ជាមួយ​គ្នា​ត្រឹម​ហ្នឹង​ទើប​ក្ដី​ស្នេហ៍​មួយ​នេះ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត។នេះបើ​តាម​​ការបញ្ជាក់របស់កញ្ញា​ ជា ស្រីតី ដែលជា​គូ​ដណ្ដឹង​នាយ ព្រែក​ បង្ហោះ​រហូតធ្វើឲ្យមានការភ្ញាក់ផ្អើល។ នាង​បាន​រៀបរាប់​ថា៖ “ការ​វិល​ត្រឡប់​មក​ប្រើ​ជីវិត​ម្នាក់​ឯង​ ហើយ​ដើរ​ចេញ​ពី​កន្លែង​ដែល​តែង​តែ​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ កន្លែង​ដែល​យើង​ធ្លាប់​បាន​គេ​មិន​ផ្ដល់​តម្លៃ​ ទើបយើងដឹងថាជីវិតរបស់យើងមានន័យបំផុត…ទោះកន្លងមកធ្លាប់ល្ងង់ឆ្អែតឆ្អន់ ក៏មិនបានបន្ទោសខ្លួនឯង ចាត់ទុកជាបទពិសោធ៍ ចាត់ទុកជាមេរៀនជីវិត …សំខាន់ពេលនេះមានអារម្មណ៍ធូរស្រាល Single life”។

រឿងរ៉ាវចំណងស្នេហ៍ដើរដល់ផ្លូវបញ្ចប់នេះបានធ្វើឲ្យអ្នកគាំទ្រនាយព្រែកហាក់មិនអស់ចិត្ត និងកាន់តែចង់ដឹង។ ទោះជាយ៉ាងណាជុំវិញ​រឿង​រ៉ាវ​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ជាមួយ​គូដណ្ដឹង​នេះ​ដែរនាយ ព្រែក បាន​ទទួល​ស្គាល់​ថា​ពេល​នេះ​​លោក និង ជា ស្រីតី បាន​ផ្ដាច់​ពាក្យ​ពី​គ្នា​ពិត​មែន​ដោយ​សារ​តែ​អស់​និស្ស័យ​​ជាមួយ​គ្នា​ត្រឹម​ហ្នឹង។ លោកបញ្ជាក់ថាលោក នឹង​គូដណ្ដឹង​បាន​ចែក​ផ្លូវ​គ្នា​ដើរ​រៀងៗ​ជិត​មួយខែ​មក​ហើយ ហើយក៏មិនមានគម្រោងវិលរកការជួបជុំគ្នាវិញដែរ។
គួរ​រំលឹក​ថា តារា​សម្តែង​នាយ​ព្រែក បាន​ភ្ជាប់ពាក្យ​ជាមួយ​ស្រី​ស្អាត​ជា​កូន​អ្នកមាន​មុខមាត់​ម្នាក់​នៅ​ឯ​ខេត្ត​កំពង់ចាម​ឈ្មោះ ជា ស្រី​តី កាលពីដើម​ខែកញ្ញា ២០១៦ កន្លង​ទៅ ហើយ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​តែង​តែ​បង្ហាញ​រូបភាព​ផ្អែមល្ហែម​ជា​ច្រើន​នៅ​ក្នុង​ដំណើរ​កម្សាន្ត​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print