ស្រ្តីម្នាក់បានសម្រាលកូនក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យ

ចែករំលែក៖

សិង្ហបុរី៖ បទពិសោធន៍មិនបានរំពឹងទុកមួយ បានកើតឡើងជាមួយការជិះរថយន្ត Grab ដោយស្រ្តីជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយរូបបានសម្រាលកូនដោយសុវត្តិភាព ក្នុងរថយន្ត Grab នៅតាមផ្លូវទៅមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន The Straits Times របស់សិង្ហបុរី ។

យោងតាមប្រភពដដែល កាលពីល្ងាចថ្ងៃពុធ សប្ដាហ៍មុន អ្នកស្រី Nur Syazwani Muhammad Rosdi ដែលមានអាយុ ២៥ឆ្នាំ មានអារម្មណ៍ថា ទារកក្នុងផ្ទៃរបស់អ្នកស្រីបានរើបម្រះ និងឈឺពោះខ្លាំងដែលជាសញ្ញាបង្ហាញ អ្នកស្រីនឹងត្រូវសម្រាលក្នុងពេលឆាប់ៗ។ អ្នកស្រី និង ស្វាមី ដែលរស់នៅតំបន់ Canberra ក៏បានកក់ រថយន្ត Grab ដើម្បីដឹកពួកគាត់ទៅមន្ទីរពេទ្យ Thomson Medical Centre ភ្លាមៗ ប៉ុន្តែ បន្ទាប់ពីធ្វើដំណើរបាន ១០ នាទី ទឹកភ្លោះរបស់អ្នកស្រី Syazwani ក៏បានបែក។ ​
​អ្នកស្រី Syazwani បានសរសេលើកទំព័រ Facebook របស់ខ្លួនថា៖ « ខ្ញុំបានព្យាយាមគ្រប់គ្រងរាងកាយរបស់ខ្ញុំ ការកន្ត្រាក់ និងរាល់ការឈឺចាប់ផ្សេងទៀតដែលបានកើតឡើង។ បន្ទាប់មករាងកាយរបស់ខ្ញុំបានសម្រេចចិត្តសម្រាលតែម្ដងទៅ…ខ្ញុំមិនអាចទ្រាំបានឡើយ និងបង្ខំចិត្តបោះបង់ការខ្មាស់អៀន ព្រោះរាងកាយរបស់ខ្ញុំបានប្រាប់ឲ្យរុញទារកចេញ ហើយខ្ញុំក៏ធ្វើបានសម្រេចតែម្តង»។

លោក Kamarulnizam ជាស្វាមីរបស់អ្នកស្រី Syazwani បាននិយាយថា ការសម្រាលកូននេះបានចំណាយពេលអស់ ១០ នាទី ដែលលឿនណាស់ បើប្រៀបធៀបទៅកូនពីរដំបូងរបស់លោក។ លោកបានមានប្រសសាន៍ថា៖ «ដៃម្ខាងខ្ញុំកាន់កូនស្រីខ្ញុំ ហើយដៃម្ខាងទៀតខ្ញុំកាន់សុករបស់ប្រពន្ធខ្ញុំ»។
អ្នកស្រី និង ស្វាមីបានមកដល់មន្ទីរពេទ្យបន្ទាប់ពីបានចំណាយពេល ៣០ នាទីក្នុងការធ្វើដំណើរក្នុងរថយន្ត Grab ហើយអភ័យទោសដែលធ្វើឲ្យប្រឡាក់នៅក្នុងឡានរបស់អ្នកបើកបរ ហើយរំខានដល់អាជីវកម្មរបស់អ្នកបើកបររូបនោះ។
លោក Kamarulnizam បាននិយាយថា ក្រៅពីថ្លៃការធ្វើដំណើរជាមួយ Grab ចំនួន ១៥ ដុល្លារសិង្ហបុរី និងប្រាក់ លើកទឹកចិត្ត (លុយធីប) ៨ ដុល្លារសិង្ហបុរី ដែលជាចំនួនអតិបរមាដែលពួកគេអាច ផ្តល់ឲ្យដល់អ្នកបើកបរពួកគេបានបង់សំណងចំនួន ២២០ ដុល្លារសិង្ហបុរីដល់ម្ចាស់ឡាន។ សូមបញ្ចាក់ថា នេះជាលើកទី៤ហើយដែលទារកបានកើតនៅក្នុងរថយន្ត Grab៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print