ខ្យល់ព្យុះ​នៅ​អា​មេ​រិ​ក​ស្លាប់​មនុស្ស​យ៉ាងតិច​១១​នាក់​

ចែករំលែក៖

ខ្យល់ព្យុះ​ដ៏​មហា​ប្រល័យ​មួយ​បាន​កើតឡើង​នៅ​ភាគ​ខាងត្បូង​អា​មេ​រិ​ក​នា​ថ្ងៃ​បុណ្យ​គ្រី​ស្ទ​មាស់​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១១​នាក់​បាត់បង់​ជីវិត​ និង​មួយ​ចំនួន​ទៀត​រង​របួស​ ព្រមទាំង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​លំនៅ​ឋាន​អស់​ច្រើន​ខ្នង​ផង​ដែរ​ ។​

storm (1)

​មន្ត្រី​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ មនុស្ស​៧​នាក់​បាន​បាត់បង់​ជីវិត​ខណៈ​ខ្យល់ព្យុះ​បាន​បក់​បោក​ឆ្លងកាត់​ភាគ​ខាងជើង​តំបន់​ Mississippi​ ទាំង​យប់​អធ្រាត្រ​ ។​ ចំណែក​នៅ​តំបន់​ Tennessee​ មនុស្ស​៣​នាក់​បាន​ស្លាប់​ ហើយ​នៅ​តំបន់​ Arkansas​ ឯណោះ​វិញ​ ខ្យល់ព្យុះ​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ផង​ដែរ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ខ្យល់ព្យុះ​តូច​ធំ​ប្រមាណ​២០​បាន​កើតឡើង​នៅ​អំឡុង​ពេល​នេះ​ ។​ ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំ​ណោ​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ទាំងនោះ​ផង​ដែរ​ ។​

​ក្រុម​ជួយ​សង្គ្រោះ​នៅ​តំបន់​ Mississippi​ បាន​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ បន្ទាប់​ពី​ទទួល​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​ និង​ជា​ច្រើន​ខ្យល់ព្យុះ​នោះ​។​

​ក្មេង​ប្រុស​ម្នាក់​ស្ថិត​នៅ​ក្នុង​រថយន្ត​ រួម​ជាមួយ​ក្រុម​គ្រួសារ​របស់​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ បន្ទាប់​ពី​ទទួល​រង​ការ​បក់​បោក​ពី​ខ្យល់ព្យុះ​ ។​

​យន្តហោះ​ស្ថិត​នៅ​អាកាសយានដ្ឋាន​ធុន​តូច​ភាគ​ពាយព្យ​បាន​ជួ​បញ្ហា​ដោយសារ​តែ​ខ្យល់ព្យុះ​នេះ​ ប៉ុន្តែ​គេ​មិនដឹង​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​បាន​រង​របួស​នោះ​ឡើយ​ ។​

​មានការ​ប្រកាស​ឲ្យ​ដឹង​ថា​ ខ្យល់ព្យុះ​មាន​កម្លាំង​ខ្លាំង​បាន​កើតឡើង​នៅ​តំបន់​ Mississippi​ នោះ​ ដោយ​មាន​ល្បឿន​១០០​ម៉ៃ​ឆ្ពោះទៅ​កាន់​តំបន់​ Tennessee​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ការ​គំរាមកំហែង​ពី​ខ្យល់ព្យុះ​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ផង​ដែរ​ ក្រោយ​ពី​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ និង​ធ្វើ​ឲ្យ​មាន​ចលាចល​ស្ថិត​នៅ​ក្នុង​តំបន់​ Georgia​ នៅ​ Alabama​ និង​នៅ​ Carolinas​ ផង​ដែរ​ ៕

storm

storm (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print