ខ្សឹប​ដាក់​ត្រចៀក​៖​ ប្រធាន​ពន្ធនាគារ​ខេត្តកំពត​អត់​ខ្វល់​រឿង​ពុក​រលួយ

ចែករំលែក៖

​បើ​ទោះបីជា​ក្រសួងមហាផ្ទៃ​រឹត​បន្តឹង​បញ្ហា​សន្តិសុខ​នៅ​តាម​ពន្ធនាគារ​បែប​ណា​ក៏​ដោយ​ ប្រភព​ពី​មន្ត្រី​អនុ​រ័ក្ស​ពន្ធនាគារ​ខេត្តកំពត​រាយការណ៍​ថា​ ទណ្ឌិត​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​នៅ​តែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​បាន​ដដែល​ ។​ វា​ជា​រឿង​មួយ​ដែល​បាន​កើតជា​យូរណាស់​មក​ហើយ​ ។​ ទណ្ឌិត​ធ្វើ​យ៉ាងណា​ក៏​ដោយ​ ឲ្យ​តែ​មាន​ប្រាក់​ ឲ្យ​លោក​ប្រធាន​ពន្ធនាគារ​ គឺ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​បាន​ទៀត​ផង​ ។​ ដូច្នេះ​ទណ្ឌិត​ដែល​ជា​អតីត​ក្រុម​ចោរ​អាច​មាន​ទំនាក់ទំនង​គ្នា​ ដូចដែល​គេ​រក​ឃើញ​ថា​ ក្រុម​ចោរប្លន់​ដែល​ធ្វើ​សកម្មភាព​មួយ​រយៈ​ចុង​ក្រោយ​នេះ​គឺ​បញ្ជា​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល​ ។​

​រឿងរ៉ាវ​ពុក​រលួយ​នាគ្រា​កន្លង​មក​ នៅ​ឯ​ពន្ធនាគារ​ខេត្តកំពត​ត្រូវ​គេ​អះអាង​ថា​ មិន​បាន​កាត់​បន្ថយ​នោះ​ទេ​ ។​ រហូត​ដល់​បច្ចុប្បន្ន​ បញ្ហា​អសកម្ម​ក្នុង​ការងារ​,​ ក្តោប​យក​ការងារ​តែ​ម្នាក់ឯង​ ទុក​ឲ្យ​មន្ត្រី​ដទៃ​ទៀត​អត់​ការងារ​ធ្វើ​,​ ការ​អនុញ្ញាត​ឲ្យ​យក​ប្រាក់​ពី​បងប្អូន​ទណ្ឌិត​ពេល​ដែល​ចូល​ទៅ​សួរនាំ​,​ ការ​បង់​សេវា​ថ្លៃ​ម្ហូបអាហារ​…​ នៅ​តែ​បន្ត​កើត​មាន​ដោយ​មិន​ប្រួល​ប្រែ​ ។​ លោក​ប្រធាន​ពន្ធនាគារ​ខេត្តកំពត​ អែម​ បូ​ ដើរ​និយាយ​ថា​ បើ​អគ្គនាយក​ពន្ធនាគារ​មិន​ដក​តំណែង​គាត់​ តើ​នរណា​ហ៊ាន​ដក​?​

​រឿងរ៉ាវ​ពុក​រលួយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្តកំពត​មាន​ស្អេកស្កះ​ ។​ បញ្ហា​ជួញដូរ​គ្រឿងញៀន​ ក៏​កំពុង​ញាំញី​នៅ​ក្នុង​ពន្ធនាគារ​នេះ​ខ្លាំង​ណាស់​ដែរ​ ។​ ទណ្ឌិត​ដែល​នៅ​ក្នុង​ពន្ធនាគារ​ប្រមាណ​ជាង​៤០០​នាក់​ អ្នកខ្លះ​កំពុង​រស់នៅ​សោយសុខ​ អ្នកខ្លះ​វេទនា​…​ ភាព​ខុស​គ្នា​នៃ​អ្នកទោស​នៅ​ក្នុង​ពន្ធនាគារ​បែប​នេះ​ ក៏​ព្រោះតែ​ពួក​គេ​មាន​ជីវភាព​ ខុស​គ្នា​ ។​ បណ្តាជន​ទណ្ឌិត​ដែល​មាន​ជីវភាព​ធូរធា​អាច​រស់នៅ​ក្នុង​ពន្ធនាគារ​សុខ​ស្រួល​ ព្រោះ​គេ​ស្គាល់​លោក​ប្រធាន​ពន្ធនាគារ​ច្បាស់​ ។​ អ្នកទោស​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​រកតែ​ទឹក​ទុយោ​ផឹក​មិន​បាន​ផង​?​ នេះ​ហើយ​ជីវិត​ទណ្ឌិត​នៅ​ពន្ធនាគារ​ខេត្តកំពត​ ក្រោម​អំណាច​ដឹកនាំ​របស់​លោក​ អែម​ បូ​ ៕​

...

1113

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print