ប្រទេសថៃ៖ បើតាមសេចក្តីរាយការពីអ្នកសារព័ត៏មានថៃបានប្រាប់អោយដឹងថា៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតួរីសដឹកអ្នកដំណើរ បានបុកជាមួយរថយន្តសន្ដោង បណ្ដាលអោយមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ចំនួន១១នាក់ និងរងរបួសធ្ងន់ចំនួន ៤នាក់ កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ៣១៧ ទល់មុខសាលាស្រុកវាងសុំប៊ូន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ ។
យោងតាមរបាយការណ៍ពីភ្នាក់ងារសង្គ្រោះខេត្តស្រះកែវ និងព័ត៌មានថៃបានអោយដឹងថា៖ ក្នុងករណីនេះ មានជនរងគ្រោះរងរបួសធ្ងន់ចំនួន ៤នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវាងណាមយ៉េន និងមន្ទីរពេទ្យ
ខៅឆាក់កាន់។
សមត្ថកិច្ចថៃនៅមិនទាន់បង្ហាញអត្តសញ្ញាណជនរងគ្រោះបានដឹងនៅឡើយទេ។ តែរបាយការបន្ថែមថា៖ រថយន្តដែលដឹកអ្នកដំណើរនោះមានមនុស្សជិះចំនួន១៤នាក់ជាជនជាតិឡាវក្នុងនោះមានជនជាតិថៃម្នាក់ជាអ្នកបើកបរសរុបចំនួន១៤នាក់ស្លាប់ចំនួន១១នាក់ មានប្រុស៥នាក់ ចំណែកស្រីចំនួន៦នាក់រងរបួសធ្ងន់ស្រាលចំនួន៤នាក់រួមទាំងតៃកុងរថយន្តផងដែរ។ ប្រភពបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនោះពុំមានពាក់ព័ន្ធពលករខ្មែរនោះឡើយ៕
ដោយ៖ វណ្ណា