យ៉ាងតិចមនុស្ស១១នាក់បានស្លាប់ និងរបួសធ្ងន់៤នាក់ សង្ស័យជាពលករឡាវ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ បើតាមសេចក្តីរាយការពីអ្នកសារព័ត៏មានថៃបានប្រាប់អោយដឹងថា៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​តួរីស​ដឹក​អ្នក​ដំណើរ​ បាន​បុក​ជាមួយ​រថយន្ត​សន្ដោង​ បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ចំនួន​១១នាក់​ និង​រងរបួស​ធ្ងន់​ចំនួន​ ៤នាក់​ កាល​ពី​វេលាម៉ោង​៤និង១៥នាទី​ល្ងាច​ ថ្ងៃ​សៅរ៍​ ទី​១៨ ខែ​សីហា​ ឆ្នាំ​២០១៩​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៣១៧ ទល់មុខ​សាលា​ស្រុក​វាងសុំប៊ូន​ ស្ថិត​ក្នុង​ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ​ ។
យោង​តាម​របាយការណ៍​ពី​ភ្នាក់ងារ​សង្គ្រោះ​ខេត្ត​ស្រះកែវ​ និងព័ត៌មានថៃបាន​អោយដឹង​ថា៖ ក្នុង​ករណី​នេះ មាន​ជនរងគ្រោះ​រង​របួស​ធ្ងន់​ចំនួន ​៤នាក់​​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​វាងណាមយ៉េន និងមន្ទីរពេទ្យ
ខៅឆាក់កាន់។
សមត្ថកិច្ច​ថៃ​នៅ​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​ជនរងគ្រោះបានដឹង​នៅឡើយ​ទេ។ តែរបាយការបន្ថែមថា៖ រថយន្តដែលដឹកអ្នកដំណើរនោះមានមនុស្សជិះចំនួន១៤នាក់ជាជនជាតិឡាវក្នុងនោះមានជនជាតិថៃម្នាក់ជាអ្នកបើកបរសរុបចំនួន១៤នាក់ស្លាប់ចំនួន១១នាក់ មានប្រុស៥នាក់ ចំណែកស្រីចំនួន៦នាក់រងរបួសធ្ងន់ស្រាលចំនួន៤នាក់រួមទាំងតៃកុងរថយន្តផងដែរ។ ប្រភពបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៌ខាងលើនោះពុំមានពាក់ព័ន្ធពលករខ្មែរនោះឡើយ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print