ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុុន សែន បានរំលឹកអំពីការឈឺចាប់ និងរបួសធ្ងន់ដោយសារអំបែងគ្រាប់ ហើយត្រូវពិការភ្នែកម្ខាង នៅក្បែរគល់ស្ពានគីស្យូណាត្រើយខាងកើត នៃឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
សម្តេចបានសរសេរថា៖
«ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ ខ្ញុំពិតជាឈឺខ្លាំងណាស់នៅពេលដែលគ្រូពេទ្យបានយកកាំបិតនិងកន្ត្រៃមកវះកាត់យកគ្រាប់ភ្នែកខ្ញុំចេញ។
ពីពេលនោះមកភាសាដែលនិយាយថាស្រឡាញ់ និងការពារដូចប្រស្រីភ្នែកមិនមែនជាពាក្យដែលខ្ញុំត្រូវនិយាយទៀតទេ ព្រោះប្រស្រីភ្នែកខ្ញុំម្ខាងបានបាត់បង់ទៅហើយ។ ខ្ញុំត្រូវរបួសម៉ោង ៦និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ១៩៧៥ នៅក្បែរគល់ស្ពានគីស្យូណាត្រើយខាងកើត នៃ ឃុំ ទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម បច្ចុប្បន្នជា ខេត្ត ត្បូងឃ្មុំ។
នេះហើយជាសង្គ្រាមដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង ដែលធ្វើឱយយុវជនរាប់ម៉ឺននាក់ស្លាប់ឬរបួស ពិការ ក្នុងនោះមានរូបខ្ញុំម្នាក់ដែរ។ យើងត្រូវរួមគ្នាការពារនូវសន្តិភាពដែលយើងរកបានដោយលំបាកនេះ» ៕
– See more at: http://beta.nokorwatnews.com/?p=68379#sthash.2ese64jl.dpuf