សម្តេច​តេ​ជោ​ហ៊ុន​ សែន​រំលឹក​អំពី​ការ​ឈឺចាប់​ និង​របួសធ្ងន់​ដោយសារ​អំបែង​គ្រាប់​ហើយ​ត្រូវ​ពិការ​ភ្នែក​ម្ខាង​

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​តេ​ជោ​ ហ៊ុ​ុ​ន​ សែន​ បាន​រំលឹក​អំពី​ការ​ឈឺចាប់​ និង​របួសធ្ងន់​ដោយសារ​អំបែង​គ្រាប់​ ហើយ​ត្រូវ​ពិការ​ភ្នែក​ម្ខាង​ នៅ​ក្បែរ​គល់​ស្ពាន​គី​ស្យូ​ណា​ត្រើយ​ខាងកើត​ នៃ​ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ។​

​សម្តេច​បាន​សរសេរ​ថា​៖​

«​ទី​នេះ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​របួសធ្ងន់​ ហើយ​ត្រូវ​ពិការ​ភ្នែក​ឆ្វេង​រហូត​សព្វថ្ងៃ​។​ ខ្ញុំ​ពិតជា​ឈឺ​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គ្រូពេទ្យ​បាន​យក​កាំបិត​និង​កន្ត្រៃ​មក​វះកាត់​យក​គ្រាប់ភ្នែក​ខ្ញុំ​ចេញ​។​

​ពី​ពេល​នោះ​មក​ភាសា​ដែល​និយាយ​ថា​ស្រឡាញ់​ និង​ការពារ​ដូច​ប្រ​ស្រី​ភ្នែក​មិនមែន​ជា​ពាក្យ​ដែល​ខ្ញុំ​ត្រូវ​និយាយ​ទៀត​ទេ​ ព្រោះ​ប្រ​ស្រី​ភ្នែក​ខ្ញុំ​ម្ខាង​បាន​បាត់បង់​ទៅ​ហើយ​។​ ខ្ញុំ​ត្រូវ​របួស​ម៉ោង​ ៦​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦​ ខែ​ មេ​សា​ ឆ្នាំ​១៩៧៥​ នៅ​ក្បែរ​គល់​ស្ពាន​គី​ស្យូ​ណា​ត្រើយ​ខាងកើត​ នៃ​ ឃុំ​ ទន្លេ​បិទ​ ស្រុក​ ត្បូងឃ្មុំ​ ខេត្ត​ កំពង់ចាម​ បច្ចុប្បន្ន​ជា​ ខេត្ត​ ត្បូងឃ្មុំ​។​

​នេះ​ហើយ​ជា​សង្គ្រាម​ដែល​អ្នកនយោបាយ​ជំនាន់​មុន​បង្កើត​ឡើង​ ដែល​ធ្វើ​ឱយ​យុវជន​រាប់​ម៉ឺន​នាក់​ស្លាប់​ឬ​របួស​ ពិការ​ ក្នុង​នោះ​មាន​រូប​ខ្ញុំ​ម្នាក់​ដែរ​។​ យើង​ត្រូវ​រួម​គ្នា​ការពារ​នូវ​សន្តិភាព​ដែល​យើង​រកបាន​ដោយ​លំបាក​នេះ​»​ ៕

4

3

2

1

...

– See more at: http://beta.nokorwatnews.com/?p=68379#sthash.2ese64jl.dpuf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print