ភ្នំពេញ៖ លោក ចាន់ វ៉ាន់ធឿន អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងទៅជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ជំនួសតំណែងលោក ជា សុមេធី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងកាលពីថ្ងៃទី១៤ ខែធ្ន ឆ្នាំ២០១៥ ។
សេចក្តីសម្រេចតែងតាំងមុខតំណែងលោកចាន់ វ៉ាន់ធឿន អត្តលេខ ០២១៥៩ ពីអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ត្រូវជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៤ ខែធ្ន ឆ្នាំ២០១៥ ៕
ដោយ៖ សុខ ខេមរា