ខេត្តត្បូងឃ្មំុ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើត បង្កឡើងដោយរថយន្តយីឌុបដឹកគ្រឿងសំណង់ បានបើកទៅបុក ស្រ្តីម្នាក់ដែលកំពុងបើកបរម៉ូតូម្នាក់ឯងពីក្រោយ បណ្តាលឲស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ៍ម ដោយសាកសព ខ្ទេចខ្ទីជាបំណែក ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិស្រែសៀម ឃុំជីរោទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។
ទាក់ទងនិងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ លោកអធិការនគរបាលស្រុកត្បូងឃ្មំុ ស៊ួស ស៊ាងលី ភ្ងាក់ងារយើងមិនអាចសំុការបំភ្លឺពត៍មានបានទេដោយទូរសព្ទ័ទៅ លោកបានឆ្លើយថាមិនបាច់ផ្សាយទេនាំតែរញ៉េរញៃ ព្រោះគ្រោះថ្នាក់ចរាចរនេះតូចដែរទេ! ជាងនេះទៅទៀតនោះលោកអធិការរូបនេះក៏បានបញ្ជារទៅ កូនចៅមិនឲផ្តល់ពត៍មានដល់អ្នកកាសែតផងដែរនេះតាមការអះអាង របស់លោក ម៉ុន គន្ធី នាយផ្នែកសណ្តាប់ធ្នាប់ចរាចរនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មំុ លោក ម៉ុន គន្ធីបានប្រាប់ថា មេមិនចង់ឲប្រាប់អ្នកកាសែតទេនាំតែរញ៉េរញៃ ពិបាកដោះស្រាយ ។
ប៉ុន្តែតាមប្រភពពត៍មាននៅកន្លែងកើតហេតុបានឲដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ម៉ុន គន្ធី ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មំុ មានមុខរបដើរទិញស្រូវលក់ ។
មុនពេលកើតហេតុគេបានឃើញស្រ្តីរងគ្រោះបើកបរម៉ូតូ ម៉ាកស្មាស់រីវ៉ូ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-2048 ក្នុងទិសដៅពីលិចទៅកើតលះុមកដល់ចំណុចកើតហេតុគេបានឃើញរថយន្ត៥ភ្លៅ(យីឌុប) ពាក់ស្លាកលេខ ភ្នំពេញ 3C-0777 បើកមកពីក្រោយមកបុកម៉ូតូស្រ្តីរងគ្រោះរួចហើយកិនអុសសាកសពជាច្រើនម៉ែត្របណ្តាលឲស្លាប់បាត់បង់ជីវិតភ្លាមនិងកន្លែងកើតហេតុចំណែកសាកសពខ្ទិចខ្ទីជាបំបែកមើលទៅគួឲរន្ធត់ជាទីបំផុត ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុបានគេចខ្លួនបាត់ ។
ករណីនេះក្រោយកើតហេតុ សពស្រ្តីរងគ្រោះត្រូវបានសម្មត្ថកិច្ចជំនាញប្រគល់ទៅក្រុមគ្រួសារយកទៅគេហដ្ឋានធ្វើរបុណ្បតាមប្រពៃណី ៕
ដោយ៖ វណ្ណះ