​លោក​ អូ​បា​ម៉ា​ ក្លាយជា​មេដឹកនាំ​ល្បី​បំផុត​ នៅ​លើ​ពិភពលោក​

ចែករំលែក៖

​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ទៅ​លើ​ពលរដ្ឋ​ជាង​៦៤​ពាន់​នាក់​មក​ពី​៦៥​ប្រទេស​នៅ​ ជុំវិញ​ពិភពលោក​បាន​បោះ​ឆ្នោត​ជ្រើស​ រើស​លោក​អូ​បា​ម៉ា​ជា​មេដឹកនាំ​ល្បី​ជាង​ គេ​បំផុត​ ។​

<> on May 28, 2014 in Washington, DC.

​មជ្ឈមណ្ឌល​ស្ទាបស្ទង់​មតិ​ Gallup​ ដែល​បាន​ធ្វើការ​ស្ទង់​មតិ​ទៅ​លើ​ពលរដ្ឋ​ នៅ​៦៥​ប្រទេស​បង្ហាញ​លទ្ធផល​ឱ្យ​ឃើញ​ថា​ ប្រធានាធិបតី​អូ​បា​ម៉ា​ត្រូវ​បាន​គេ​ ជ្រើសរើស​ជា​មេដឹកនាំ​ល្បី​បំផុត​លើ​ពិភព​ លោក​។​ លទ្ធផល​ទាំងនោះ​បាន​មក​ពី​ការ​ ស្ទង់​មតិ​ ចូល​ចិត្ដ​ ឬ​មិន​ចូល​ចិត្ដ​។​ លទ្ធ​ ផល​ចុង​ក្រោយ​លោក​អូ​បា​ម៉ា​ទទួល​បាន​៥៩​ភាគរយ​ ។​ ប្រទេស​ដែល​គាំទ្រ​លោក​ អូ​បា​ម៉ា​ច្រើន​ជាងគេ​នោះ​គឺ​ប្រទេស​កូ​សូ​វ៉ូ​មាន​រហូត​ដល់​៨៣​ភាគរយ​ ប្រទេស​ ស្លូ​វ៉ា​គី​មាន​៨២​ភាគរយ​ ។​

​ប្រទេស​ដែល​មាន​ពលរដ្ឋ​ស្រឡាញ់​ចូល​ចិត្ដ​លោក​អូ​បា​ម៉ា​នោះ​មាន​វៀត​ ណា​ម​ឈរ​លំ​ចាប់​ទី​២,​ព័រ​ទុ​យ​ហ្គា​ល់​ឈរ​ទី​៣,​ ស្វ៉ី​ស​ទី​៤​ និង​កូ​ឡាំប៊ី​ទី​៥​ ។​ ក្នុង​ពេល​ នោះ​ដោយសារ​តែ​ទំនាក់ទំនង​រវាង​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ប្រឈម​មុខ​ តានតឹង​ដាក់​គ្នា​ទើប​ធ្វើ​ឱ្យ​ពលរដ្ឋ​រុ​ស្ស៊ី​ រហូត​ដល់​ទៅ​៨៣​ភាគរយ​មិន​ចូល​ចិត្ដ​ ប្រធានាធិបតី​អូ​បា​ម៉ា​។​ ក្រៅពី​រុ​ស្ស៊ី​នៅ​ មាន​ប្រទេស​ស​ដែល​មិន​ចូល​ចិត្ដ​លោក​អូ​បា​ម៉ា​មាន​អ៊ី​រ៉​ង​,​ប៉ា​គី​ស្ថាន​ឬ​សឺ​បៀ​ជា​ ដើម​។​

​ឈរ​លំ​ចាប់​ទី​ពីរ​គឺ​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​ Angela​ Merkel​ ដោយ​ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​គាំទ្រ​លោកស្រី​។​ បច្ចុប្បន្ន​លោកស្រី​មាន​“​ទឹកមាត់ប្រៃ​”​ ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​អ្វី​ដែល​ លោកស្រី​និ​យា​យាមា​ន​ភាគច្រើន​ត្រូវ​ តែ​ធ្វើ​តាម​ ។​

​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​លោក​ដេ​វិ​ដ​កា​មឺ​រ៉ុ​ន​ឈរ​លំដាប់​ទី​៣,​ប្រធានាធិបតី​ បារាំង​ឈរ​លំដាប់​ទី​៤,​ប្រធានាធិបតី​ ឥណ្ឌា​ឈរ​លំដាប់​ទី​៥​ក្នុង​បញ្ជី​ឈ្មោះ​មេ​ ដឹកនាំ​ល្បី​ជាងគេ​បំផុត​លើ​ពិភពលោក​។​

​អ្វី​ដែល​ជា​ការ​ភ្ញាក់ផ្អើល​នោះ​គឺ​ប្រធានាធិបតី​រុ​ស្ស៊ី​លោកពូ​ទី​ន​ឈរ​លំ​ចាប់​ទី​៦​នៅ​ក្នុង​បញ្ជីមេ​ដឹកនាំ​ល្បី​ជាងគេ​បំផុត​ លើ​ពិភពលោក​បើ​ទោះបី​មាន​ប្រទេស​ជា​ ច្រើន​បាន​គាំទ្រ​លោក​ក៏​ដោយ​។​ មនុស្ស​ មួយ​ចំនួន​ធំ​បាន​យល់​ឃើញ​ថា​ ដើម​ ហេតុ​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​ច្រើន​ សង្គ្រាម​រក​មិនឃើញ​ទី​បញ្ចប់​កើត​ចេញពី​បុគ្គល​ពូ​ទី​ន​បើ​លោក​មិន​ជំទាស់​មិន​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ទេ​នោះ​សង្គ្រាម​ស៊ី​រី​បាន​ បញ្ចប់​តាំងពី​យូរណាស់​មក​ហើយៗ​ក្រុម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​ក៏​មិនកើត​ឡើង​នោះ​ ដែរ​។​ ចំណែក​មេដឹកនាំ​ចិន​វិញ​លោក​ស៊ី​ ជី​ន​ពីង​ ឈរ​លំដាប់​ទី​៧​បន្ទាប់​ពី​ពូ​ទី​ន​ ៕​

DV2201365

w32 (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print