កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ ប្រកាស​ឡើង​សង្វៀន​ប្រដាល់​នៅ​ដើមឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ អ្នក​ប្រដាល់​ជើង​ចាស់​ ជំនាញ​ប្រើ​ស្នៀត​ ទាត់​និង​វាយ​កែង​របស់​កម្ពុជា​គឺ​ កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ សិស្ស​គុន​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ បាន​ប្រកាស​ថា​ ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​តទៅ​ រូបគេ​ នឹង​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ក្នុងស្រុក​សា​ថ្មី​វិញ​ហើយ​ ដើម្បី​តបស្នង​ដល់​អ្នកគាំទ្រ​ ក្រោយ​ពី​រូបគេ​បាត់​ មុខ​មួយ​រយៈ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​តែងតែ​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​ នៅ​ក្រៅប្រទេស​ មាន​ដូច​ជា​ ប្រទេស​បា​ រាំង​ និង​ប្រទេស​ថៃ​ពីព្រោះ​ប្រភេទ​ទម្ងន់​ប៊ុ​ន​ថេ​ន​នៅ​កម្ពុជា​ពិបាក​រក​គួ​ប្រកួត​ណាស់​។​

res (5)

​តាម​រយៈ​កម្រង​រូបថត​អនុស្សាវរីយ៍​ ដែល​កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ បាន​បង្ហោះ​ចំនួន​៦​សន្លឹក​ ស្តី​ពី​ សកម្មភាព​ប្រកួត​នៅ​លើ​សង្វៀន​ អម​ជាមួយ​រូបថត​ បំពាក់​ខ្សែក្រវាត់​ចំនួន​២​ បាន​មក​ពី​ប្រទេស​ បារាំង​នោះ​ កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ ចង់​សម្តែង​នូវ​ការ​ដឹងគុណ​ដល់​អ្នកគាំទ្រ​ របស់​ខ្លួន​ដែល​នាំ​គ្នា​ទ​ទួ​ច​និង​ សំណូមពរ​ឲ្យ​ប៊ុ​ន​ថេ​ន​ត្រឡប​មក​កាន់​សង្វៀន​ប្រដាល់​សា​ជា​ថ្មី​ នា​ដើមឆ្នាំ​២០១៦​ខាង​មុខ​ បន្ទាប់​ពី​ខកខាន​ ប្រកួត​អស់​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​ទៅ​។​

​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ ផ្ទាល់ខ្លួន​ របស​កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ ក៏​បាន​បង្ហោះ​រូប​ ថត​ចំនួន​៦​សន្លឹក​និង​បាន​សរសេរ​ បញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកគាំទ្រ​ថា​ “​បាទ​ខ្ញុំ​អរគុណ​បងប្អូន​ នៅ​ចាំ​បាន​ កីឡាករ​ម្នាក់​នេះ​ និង​គាំទ្រ​ខ្ញុំបាទ​រហូត​មក​ហើយ​ខ្ញុំ​នឹង​ព្យាយាម​ហ្វឹកហាត់​ឡើង​វិញ​ ដើម្បី​ប្រកួត​សា​ជា​ថ្មី​ នៅ​ក្នុង​ ឆ្នាំ​ថ្មី​ខាង​មុខ​ បើ​បងប្អូន​នៅ​គាំទ្រ​នៅ​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្ញុំបាទ​ ខ្ញុំបាទ​គ្មាន​អ្វី​ក្រៅពី​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ទេ​ ដែល​បាន​លើក​ស្ទួយ​កីឡាប្រដាល់​ជាតិ​យើង​ទាំងអស់​គ្នា​”​ ។​

​កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ទៅ​ធ្វើ​ជា​គ្រូបង្ហាត់​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ នៅ​ក្លិប​កីឡា​បរទេស​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​។​ កីឡាករ​ សេន​ ប៊ុ​ន​ថេ​ន​ ក្រៅពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​ជាង​១០​ឆ្នាំ​ហើយ​នោះ​រូបគេ​ក៏​ធ្លាប់​បាន​ចូលរួម​ថត​ ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ធំ​ ដូច​ជា​ “​រឿង​ល្បុក្កតោ​ចម្លែក​”​ ដែល​ប្រមូលផ្តុំ​ដោយ​អ្នក​ប្រដាល់​ល្បីៗ​ជា​ច្រើន​រូប​ ។​

ចំណែកឯ​ អាជីព​ប្រដាល់​ របស់​សេន​ ប៊ុ​ន​ថេ​ន​ បាន​ស្ថិត​នៅ​លំដាប់​ជួរ​មុខ​ ក្នុង​ប្រទេស​កម្ពុជា​ លើ​ ប្រភេទ​ទម្ងន់​៧២,៥​គីឡូក្រាម​ ។​ ភាព​ល្បីល្បាញ​ របស់​សេន​ ប៊ុ​ន​ថេ​ន​ នៅ​លើ​សង្វៀន​ ប្រដាល់​កន្លង​ទៅ​គឺ​ តាម​ រយៈ​ការ​ប៉ិន​ប្រសប់​ ប្រើ​ស្នៀត​ជើង​ វាយ​កែង​និង​ជង្គង់​។​ ដោយសារ​តែ​កីឡាករ​រូប​នេះ​ លេចធ្លោ​ផ្នែក​ក្បាច់​ប្រដាល់​គុន​ខ្មែរ​និង​កាយសម្បទា​សង្ហា​ផង​នោះ​ ត្រូវ​បាន​ផលិតកម្ម​ភាពយន្ត​ ក្នុងស្រុក​ហៅ​ ទៅ​ចូលរួម​ថត​ខ្សែភាពយន្ត​បែប​វាយតប់​ជាមួយ​មិត្តភក្តិ​រួម​អាជីព​ផ្សេងៗ​ទៀត​បានជា​ច្រើន​រឿង​។​

​កីឡារ​ សេន​ ប៊ុ​ន​ថេ​ន​ ធ្លាប់​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រកួត​ក្បាច់គុន​បុរាណ​ខ្មែរ​ នៅ​ក្រៅប្រទេស​ច្រើន​ លើក​ច្រើន​សា​ហើយ​ជា​លទ្ធផល​ ប៊ុ​ន​ថេ​ន​ ក៏​ទទួល​បាន​ខ្សែក្រវាត់​ចំនួន​២​គ្រឿង​ ក្រោយ​ពី​វាយ​ផ្តួល​ដៃគូ​ប្រកួត​ នៅ​លើ​ទឹកដី​ប្រទេស​បារាំង​ ក្នុង​នោះ​ សេន​ ប៊ុ​ន​ថេ​ន​តែ​ម្នាក់​គត់​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ សម្រាប់​កីឡាករ​ កម្ពុជា​ នៅ​ក្នុង​កម្មវិធី​ Thai​ Figth​ តាម​រយៈ​វាយ​ផ្តួល​កីឡាករ​ជប៉ុន​នៅ​លើ​ទឹកដី​ថៃ​ ៕

res

res (4)

res (3)

res (2)

res (1)

...

ដោយ៖ ​ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print