សារព័ត៌មាន​អា​មេ​រិ​កៈ​ អាស៊ី​អាច​ផ្ទុះ​ សង្គ្រាម​បាន​គ្រប់ពេលវេលា

ចែករំលែក៖

​វិវាទ​ដែន​អធិបតេយ្យភាព​រវាង​បណ្ដា​ ប្រទេស​ដូច​ជា​ ចិន​ កូរ៉េ​ខាងត្បូង​ កូរ៉េ​ខាង​ ជើង​ ជប៉ុន​ អាច​ជម្រុញ​ឱ្យ​តំបន់​អ​ស៊ី​ផ្ទុះ​ សង្គ្រាម​បាន​គ្រប់ពេលវេលា​ ។​

abc

​ជាមួយ​និង​ភូមិសាស្ដ្រ​អំណោយផល​កូរ៉េ​ខាងត្បូង​បាន​ក្លាយទៅជា​ទីតាំង​ប្រកួត​ ប្រជែង​ឥទ្ធិពល​រវាង​អា​មេ​រិ​ក​និង​ចិន​។​ ប៉ុន្ដែ​អា​មេ​រិ​ក​គឺជា​សម្ពន្ធមិត្ដ​យូរ​ឆ្នាំ​របស់​ កូរ៉េ​ខាងត្បូង​ ដូច្នេះ​អា​មេ​រិ​ក​មិន​អាច​ ឱ្យ​បាត់បង់​កូរ៉េ​ខាងត្បូង​នា​ពេល​នេះនោះ​ ឡើយ​ ។​

​ទស្សនាវដ្ដី​ National​ Interest​ បាន​ ដកស្រង​សម្ដី​លោក​ Brent​ Scowcroft​ អនុប្រធាន​មជ្ឈមណ្ឌល​សន្ដិសុខ​អន្ដរជាតិ​ ប្រចាំ​នៅ​តំបន់​អាស៊ី​ភាគ​ខាងកើត​បាន​ វាយតម្លៃ​ថា​ តំបន់​អាស៊ី​ភាគ​ខាងកើត​ កន្លង​មក​មាន​សន្ដិសុខ​ពេញលេញ​ ប៉ុន្ដែ​ វា​បាន​ផ្លា​សុ​ប្ដូរ​យ៉ាង​ឆាប់រហ័ស​អាច​ជម្រុញ​ ឱ្យ​ផ្ទុះ​សង្គ្រាម​បាន​គ្រប់ពេលវេលា​។​ ក្រៅ​ ពី​នេះ​យុទ្ធសាស្ដ្រ​ធ្វើ​ឱ្យ​មាន​ទ​ល្យ​ភាព​ កម្លាំង​របស់​អា​មេ​រិ​ក​នៅ​តំបន់​អាស៊ី​ ក៏​ ជា​ចំណុច​មួយ​បង្ករ​ឱ្យ​មាន​សង្គ្រាម​កើតឡើង​នោះ​ដែរ​ ។​

​តើ​តំបន់​ណា​ ប្រទេស​ណា​នៅ​អាស៊ី​ អាច​ផ្ទុះ​សង្គ្រាម​ ?

១​ ចិន​ និង​ជប៉ុន​

​បើ​ទោះបី​ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​ មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ក្ដី​ ប៉ុន្ដែ​នៅ​ ពេល​ដ៏​ខ្លី​ខាង​មុខ​ ទីក្រុង​ប៉េ​កាំ​ង​ និង​ទីក្រុង​ តូ​ក្យូ​មិន​អាច​ប្រែ​ក្លាយទៅជា​មិត្ដ​ដ៏​ជិត​ស្និត​បាន​នោះ​ឡើយ​។​ ជប៉ុន​បាន​ផ្លាស់​ ប្ដូរ​ទម្រ​ង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​បាន​ បង្កើត​ឡើង​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ដែល​អនុញ្ញាត្ដិ​ឱ្យ​កម្លាំង​ទាហាន​ជប៉ុន​ អាច​ចូលរួម​ធ្វើសង្គ្រាម​នៅ​ក្រៅប្រទេស​បាន​។​ ទាំងនោះ​ហើយ​ជប៉ុន​អាច​រក្សា​ សន្ដិសុខ​ស្ថេ​រ​ភាព​នៅ​ក្នុង​តំបន់​បាន​ដោយ​ មានការ​ចូលរួម​ពី​អា​មេ​រិ​ក​ផង​នោះ​ ។​

​ផ្ទុយ​ទៅ​វិញ​ចិន​ក៏​មិន​ព្រម​ផ្អាក​សកម្ម​ ភាព​របស់​ខ្លួន​ផង​ដែរ​ដោយ​ចិន​បាន​ខិតខំ​ពង្រីក​កម្លាំងយោធា​សព្វាវុធ​របស់​ខ្លួន​កាន់​ តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ មិន​ ត្រឹមតែ​ប៉ុណ្ណោះ​ចិន​បាន​ប្រកាស​ពី​ដែន​ អធិបតេយ្យ​នៅ​តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ កើត​គ្រប់​ដណ្ដប់​ទៅ​លើ​ទីតាំង​ដែល​ជប៉ុន​បាន​គ្រប់គ្រង​ជា​យូ​ណាស​មក​ហើយ​ មាន​ ប្រជុំ​កោះ​សែន​កា​កូ​ជាដើម​ ។​

​ចំណុច​ទាំងនោះ​ហើយ​បើ​ភាគី​ទាំង​ពីរ​មាន​អ្វី​ខុស​ឆ្ក​ង​តែ​បន្ដិច​នោះ​អាច​បង្ករ​ឱ្យ​មាន​សង្គ្រាម​គ្រប់ពេលវេលា​ ។​

២-​វិវាទ​នៅ​ដែនសមុទ្រ​ចិន​ភាគ​ខាង​ ត្បូង​

​ស​មុ​ទ្ថ​ចិន​ភាគ​ខាងត្បូង​គឺជា​ច្រក​ផ្លូវ​ដឹក​ជិ​ញ្ជូ​ន​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​តំបន់​ ហើយ​ក៏​ជាទី​តាំង​ដែល​ដែល​ក្ដៅ​បំផុត​ អាច​ផ្ទុះ​សង្គ្រាម​បាន​គ្រប់ពេលវេលា​រវាង​ ចិន​និង​ប្រទេស​ក្នុង​តំបន់​ស្ដី​ពី​ដែន​អធិប​ តេ​យ្យ​។​ ការ​ដែល​ចិន​សាងសង់​កោះ​ សិប្បនិមិត្ដ​នៅ​តំបន់​សមុទ្រ​ដែល​មាន​ វិវាទ​នោះ​បាន​គ្រប់​ដណ្ដប់​ទៅ​លើ​ដែន​ សមុទ្រ​ប្រទេស​ជា​ច្រើន​ ធ្វើ​ឱ្យ​ប្រទេស​ ទាំងនោះ​មិន​អាច​នៅ​ស្ងប់ស្ងៀម​ឡើយ​ បាន​ត្រៀមលកខណ​ទប់ទល​ជាមួយ​ចិន​ ទៀត​ផង​ ។​

​នៅ​ក្នុង​វិវាទ​ដែន​ស​មុ​ត្រ​ចិន​ភាគ​ខាង​ ត្បូង​នេះ​ក៏​មានការ​ចូលរួម​ពី​អា​មេ​រិ​ក​ ផង​ដែរ​ក្នុង​ការ​ការពារ​សម្ព័ន្ធមិត្ដ​នៅ​ក្នុង​តំបន់​។​ ទាំងនោះ​ហើយ​បាន​ជំរុញ​ឱ្យ​អា​ មេ​រិ​ក​បញ្ជូន​យន្ដហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ B-52​ ទៅ​ក្បែរ​កោះ​សិប្បនិមិត្ដ​របស់​ចិន​។​ ក្រៅពី​នេះ​អា​មេ​រិ​ក​ក៏​បា​នប​ញ្ចូ​ន​នាវា​ផ្ទុះ​យន្ដហោះ​ទៅ​កាន់​តំបន់​ប្រទេស​ជប៉ុន​ផង​ដែរ​ ដែល​ជា​ការ​ត្រៀមលក្ខណ​ធ្វើសង្គ្រាម​ ជា​ទ្រ​ង​ទ្រាយ​ធំ​នៅ​ទី​នេះ​ ។​

​អា​មេ​រិ​ក​ក្នុង​នាំ​ជា​ប្រទេស​ដែល​មាន​អ​ត្ថិ​ពល​នៅ​តំបន់​អាស៊ី​និង​ជា​អ្នក​ធានា​ ដល់​សន្ដិសុខ​តំបន់​អ​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ អា​មេ​រិ​ក​ បាន​ចាត់វិធានការ​ឱ្យ​បាន​ទាន់​ពេលវេលា​ ក្នុង​ការ​រារាំង​ចិន​ ទប់ស្កាត់​ចិន​គរាម​ កំហែង​ដល់​ប្រទេស​តូចតាច​ជាប់​ព្រំដែន​ របស់​ខ្លួន​ ។​

​នៅ​ពេល​នេះ​អា​មេ​រិ​កបាន​បញ្ជូន​ស​ព្វា​ វុ​ធ​ជា​ច្រើន​មក​តំបន់​អាស៊ី​ដើម្បី​ទប់ស្កាត់​ ឥទ្ធិពល​របស់​ចិន​ទៅ​វិញ​ដោយ​មិន​ខ្វា​យ​ ខ្វល់​ពី​ការ​គរាម​កំហែង​របស់​ក្រុម​អ៊ិ​ ស្លា​ម​ បង្កើត​រដ្ឋ​នោះ​ឡើយ​។​ ការ​ដែល​អា​មេ​រិ​ក​ មក​កាន់​អាស៊ី​បាន​ដោយ​គ្មាន​ការ​ខ្វាយខ្វល់​ ដោយសារ​តែ​អា​មេ​រិ​កបាន​ប្រគល់​តួនាទី​ វាយប្រហារ​ក្រុម​អ៊ិ​ដ​ស្លា​ម​បង្កើត​រដ្ឋ​និង​ទប់ទល់​ជាមួយ​រុ​ស្សី​ឱ្យទៅ​សម្ពន្ធមិត្ដ​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​នោះ​មាន​ អា​ល្លឺ​ ម៉​ង​ បារាំង​ អង់គ្លេស​ និង​ប្រទេស​ជា​ច្រើន​ ទៀត​នៅ​តំបន់​អឺរ៉ុប​ ។​

​គោលដៅ​របស់​អា​មេ​រិ​ក​ និង​សម្ពន្ធ​ មិត្ដ​នៅ​តំបន់​មជ្ឈិមបូព៌ា​គឺ​អូស​បន្លាយ​ ពេលវេលា​ ដើម្បី​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ដែល​ជា​ សត្រូវ​ពិតប្រាកដ​របស់​លោក​ខាងលិច​ ត្រូវ​ជាប់ផុង​នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ IS​ ទើប​អាច​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ត្រូវ​ថមថយ​កម្លាំង​ ជាង​មុន​មិន​អាច​គំរាម​កំ​ហែ​អ​ដល់​អា​មេ​ រិ​កបាន​។​ ទាំងនោះ​ហើយ​អាច​ធ្វើ​ឱ្យ​រុ​ស្ស៊ី​ ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ថែម​ទៀត​នៅ​ក្នុង​សង្គ្រាម​ក្នុង​ពេល​ដែល​រុ​ស្ស៊ី​ ទទួល​រង់​ ការ​ខាតបង់​ជា​ច្រើន​ដោយសារ​តែ​ការ​ ដាក់​ទណ្ឌកម្ម​ពី​លោក​ខាងលិច​ជុំវិញ​វិបត្ដិ​ នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ទាំងនោះ​ហើយ​ ជា​យុទ្ធសាស្ដ្រ​របស់​លោក​ខាង​លិចទៅ​ លើ​ប្រទេស​រុ​ស្ស៊ី​ដែល​មាន​បំណង​ចង់​ ដណ្ដើម​មហាអំណាច​ទី​មួយ​ពី​អា​មេ​រិ​ក​។​ សកម្មភាព​របស់​លោក​ខាង​លិចទៅ​ លើ​ ប្រទេស​រុ​ស្ស៊ី​កំពុង​តែ​ធ្វើ​ឱ្យ​ប្រទេស​នេះ​ បរាជ័យ​ដោយ​មិន​ចាំបាច់​វាយប្រហារ​ ។​

​មួយវិញទៀត​អា​មេ​រិ​ក​មាន​ពេល​ វេលា​គ្រប់គ្រាន់​សម្រាប់​ប​ញ្ចូ​ន​កម្លាំង​ ទាហាន​និង​សព្វាវុធ​របស់​ខ្លួន​ទៅ​កាន់​ តំបន់​អាស៊ី​ទ​បទ​ល​ជាមួយ​ចិន​ហើយ​រុ​ស្ស៊ី​ មិន​អាច​ទៅ​ជួយ​ប្រទេស​ណាមួយ​ផ្សេង​ ទៀត​បាន​ឡើយ​ក្រៅពី​ការពារ​ខ្លួនឯង​ និង​វាយប្រហារ​ទៅ​លើ​ក្រុម​IS​ បើ​រុ​ស្ស៊ី​ មិន​អាច​យកឈ្នះ​ក្រុម​IS​ទេ​ នោះ​រុ​ស្ស៊ី​នឹង​ ត្រូវ​ប្រឈម​នៅ​បញ្ហា​ជា​ច្រើន​ទៀត​ប៉ះ​ ពាល់​ដល់​សន្ដិសុខ​ជាតិ​គឺ​ការ​វាយប្រហារ​ បក​វិញ​ពី​ក្រុម​IS​។​ ប៉ុន្ដែ​សង្គ្រាម​វាយ​ ប្រហារ​របស់​រុ​ស្ស៊ី​ទៅ​លើ​ក្រុ​ម្សី​ពេល​ណា​អាច​បញ្ចប់​ ១​ឆ្នាំ​ ២​ឆ្នាំ​ឬ​១០​ឆ្នាំ​ ខាង​មុខ​ ទៀត​ ដូច​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​ ទៅ​លើ​ក្រុម​តា​លី​បង់​ និង​អាល់​កៃ​ដា​នៅ​ អា​ហ្វ​ហ្គា​និ​ស្ថាន​ជាដើម​ មក​ទល់​ពេល​ នេះ​ជិត​១៥​ឆ្នាំ​ហើយ​ក្រុម​តា​លី​បង់​ និង​ អាល់​កៃ​ដា​នៅ​តែ​ខ្លាំង​ដដែល​ ។​

​ចំពោះ​ការ​វាយប្រហារ​របស់​លោក​ ខាង​លិចទៅ​លើ​ក្រុម​IS​ នោះ​ត្រូវ​បាន​ អ្នកវិភាគ​មួយ​ចំនួន​ចាត់​ទុក​ថា​ ជា​ការ​ សម្ដែង​តែ​ប៉ុណ្ណោះ​ដោយ​មិន​អាច​ទុក​ឱ្យ​ រុ​ស្ស៊ី​វាយប្រហារ​តែ​ម្នាកឯង​អាច​កម្ចាត់​ក្រុម​IS​បាន​ក្នុង​ពេល​ដ៏​ខ្លី​ ដូច្នេះ​ការ​វាយ​ ប្រហារ​របស់​លោក​ខាងលិច​គឺជា​ការ​រា​ រាំង​ដល់​សកម្មភាព​របស់​រុ​ស្ស៊ី​ ហើយ​ ការ​វាយប្រហារ​នោះ​លោក​ខាងលិច​បែ​ជា​ផ្ដល់​អាវុធ​ទៅ​ឱ្យ​ក្រុម​IS​បណ្ដើរ​វាយ​ ប្រហារ​បណ្ដើរ​ ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ សង្គ្រាម​វាយប្រហារ​មិន​អាច​រក​ឃើញ​ ទី​បញ្ចប់​ ។​

​នៅ​ពេល​នេះ​អាម​រិ​ក​អស់​ក្ដី​បារម្ភ​ពី​ រុ​ស្ស៊ី​ដោយ​មាន​សម្ពន្ធមិត្ដ​នាំមុខ​ទប់ស្កាត់​ នៅ​ទីនោះ​អា​មេ​រិ​ក​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​បញ្ជូន​កម្លាំង​ទៅ​ទប់ស្កាត់​ ប្រទេស​មួយទៀត​ដែល​អាច​គំរាមកំហែង​ ដល់​មហាអំណាច​អា​មេ​រិ​ក​នោះ​គឺ​ប្រទេស​ ចិន​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print