អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ គាំទ្រ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ឆ្នាំ​2016

ចែករំលែក៖

​ភ្នំពេញ​៖​ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទូ​ទាំង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​ ត្រូវ​រៀន​ច្បាប់​ចរាចរណ៍​ឲ្យ​ចេះ​ទាំងអស់​គ្នា​ ដើម្បី​គោរព​ច្បាប់​ចរាចរណ៍​ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ ហើយ​អ្នកមាន​រថយន្ត​ ព្រមទាំង​ម៉ូតូ​ត្រូវ​មាន​លិខិត​ស្នាម​ផ្សេង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ដាក់​ជាប់​ខ្លួន​ជា​និច្ច​ ហើយ​បើ​ស្រវឹង​សូមកុំ​បើកបរ​ បើ​ពុំនោះ​ទេ​នា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ប៉ូលិស​ធ្វើការ​ផាកពិន័យ​ និង​ព្រមាន​ហើយ​។​

rss (5)

​ការ​លើក​ឡើង​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩​ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​នេះ​ នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ដែល​មានការ​ចូលរួម​ពី​លោក​ ម៉ៅ​ បូ​រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ និង​លោក​ សុខ​ សម្បតិ​ អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ និង​មន្ត្រី​សាលា​ខណ្ឌ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។​

​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ នូវ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ព្រែក​ព្នៅ​សូម​សំណូមពរ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​សង្កាត់​ទាំង​៥​ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ជួយ​ផ្តល់​ដំណឹង​ និង​ជំរុញ​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​របស់​យើង​ទាំងមូល​ ដែល​ពួក​គាត់​ខ្លះ​ពុំ​ទាន់​បាន​យល់​អំពី​ថ្មី​ច្បាប់​ចរាចរ​ថ្មី​ ដើម្បី​ចូលរួម​ចំណែក​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ​។​

​លោក​ សុខ​ សម្បតិ​ បាន​លើក​ឡើង​ថា​ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ទូ​ទាំង​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​ ត្រូវ​រៀន​ច្បាប់​ចរាចរណ៍​ឲ្យ​ចេះ​ទាំងអស់​គ្នា​ ដើម្បី​គោរព​ច្បាប់​ចរាចរ​ និង​អ្នកមាន​រថយន្ត​ ព្រមទាំង​ម៉ូតូ​ត្រូវ​មាន​លិខិត​ស្នាម​ផ្សេង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ដាក់​ជាប់​ខ្លួន​ជា​និច្ច​ ហើយ​បើ​ស្រវឹង​សូមកុំ​បើកបរ​ បើ​ពុំនោះ​ទេ​ នា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ប៉ូលិស​ធ្វើការ​ផាកពិន័យ​ និង​ព្រមាន​ហើយ​។​

​លោក​បន្ត​ថា​ សម្រាប់​គណៈ​បញ្ជាការ​ឯកភាព​គ្រប់​សង្កាត់​ទាំង​៥​ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ធ្វើ​យ៉ាងណា​ត្រូវ​តែ​ផ្តល់​ដំណឹង​ និង​ជំរុញ​បន្ថែម​ទៀត​នូវ​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​តាម​មូលដ្ឋាន​ឲ្យ​ពួក​គាត់​បានដឹង​គ្រប់​គ្នា​ ជៀសវាង​ក្រែង​ពេល​សមត្ថកិច្ច​ហៅ​ផាកពិន័យ​ ហើយ​មិន​បានដឹង​នោះ​។​

​គួរ​បញ្ជាក់​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១​ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​នោះ​ផង​ដែរ​ បាន​អនុម័ត​ដោយ​ការ​បោះ​ឆ្នោត​នូវ​មន្ត្រី​៣​នាក់​ ក្នុង​នោះ​អនុ​រដ្ឋបាល​១​នាក់​ និង​អនុប្រធាន​ការិយាល័យ​ភូមិបាល​២​នាក់​ ដែល​នឹង​ចូល​មក​បម្រើ​ការ​នៅ​ក្នុង​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ដោយ​សំឡេង​ការ​គាំទ្រ​១៤​ សំឡេង​លើ​១៥​រូប​ គឺ​សន្លឹក​ឆ្នោត​១​មិន​បានការ​។​

​ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោក​ សុខ​ សម្បតិ​ ក៏​បាន​លើក​ទិស​ដៅ​ និង​វិធានការ​ដល់​អង្គប្រជុំ​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ អនុវត្ត​លើ​គ្រប់​វិស័យ​ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​២​ និង​ទី​៣​របស់​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សព្វ​ថ្ងៃនេះ​បាន​និង​កំពុង​ដឹកនាំ​នាវា​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នេះ​៕​

rss (6)

rss (4)

rss (3)

rss (2)

rss (1)

rss

rss (7)

...

ដោយ៖ ព្រែក​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print