លោក ថង សាវុនអភិបាលខេត្តរតនគិរីអញ្ជើញបើកវិញ្ញាសារប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន
អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីនា ព្រឹក ថ្ងៃច័ន្ទ ៤ រោចខែស្រាពណ៍ឆ្នាំកុរឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តនូវគោលនយោបាយកំណែទម្រង់លើវិស័យអប់រំ ប្រកបដោយគុណភាពប្រសិទ្ធភាព ដើម្បីឲ្យសិស្សានុសិស្សមានធនធាន ចំណេះដឹង បច្ចេកទេស ច្បាស់លាស់សំរាប់ការកសាងប្រទេសជាតិ អោយមានការរីកចំរើនថ្មីៗបន្ថែមទៀត។

លោកបានបន្តថាថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់និងមានខ្លឹមសារណាស់សំរាប់ក្មួយៗ សិស្សានុសិស្ស ដែលបានចូលរួមប្រឡងសញ្ញាបត្រនាពេលនេះ ព្រោះជាពេលដែលក្មួយៗត្រូវបង្ហាញពីសមត្ថភាពរបស់ខ្លួនពីព្រោះថាមានចំណេះដឹងគ្រប់គ្រាន់ ផ្នែកចំណេះដឹងទូទៅក្មួយៗ នឹងឈានមួយដំណាក់ទៀតគឺបន្តទៅសិក្សាជំនាញនៅ ថ្នាក់មហាវិទ្យាល័យ សំរាប់អនាគតដ៏ភ្លឺស្វាងរបស់ក្មួយៗ។

លោកក៏បានណែនាំ ដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំធ្វើកិច្ចការរបស់ខ្លួនដោយសមត្ថភាព កុំចំលងគ្នាកុំមើលប្រយ៉ុងនិងត្រូវធ្វើកិច្ចការដោយផ្ចិតផ្ចង់ប្រុងប្រយ័ត្នខ្ពស់ជៀសវាងការ សរសេខុសដោយការធ្វេសប្រហែសនាំឱ្យលទ្ធផលប្រឡងមិនបានល្អ ។

លោកក៏បាន ផ្តាំផ្ញើរដល់អនុរក្សប្រចាំការ តាមបន្ទប់នីមួយៗត្រូវមើលសិស្សានុសិស្ស ជាបេក្ខជនប្រឡងឱ្យល្អហ្មត់ចត់ ហាមស៊ីសំណូកសូកប៉ាន់ ហើយបើមានហេតុការអ្វី មិនស្រួលត្រូវមានចំណាត់ការជាបន្ទាន់។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ខេត្តរតនគិរីមានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុប ២ មណ្ឌល គឺមណ្ឌលវិទ្យាល័ សម្តេចឪ សម្តេចម៉ែ ខាងកើតគឺជាថ្នាក់វិទ្យាសាស្រ្តសង្គម មានបេក្ខជនសរុបចំនួន ៨៣៣ នាក់ស្រី ៣៩០ នាក់ មាន បន្ទប់សរុប ចំនួន ៣៤ បន្ទប់។

មណ្ឌលវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ខាងលិច គឺជាថ្នាក់វិទ្យាសាស្រ្តមានបេក្ខជនសរុប ចំនួន ១៥៦ នាក់ ស្រី ៨២ នាក់ មាន៧បន្ទប់ ។

លោកប្រធានមន្ទីរបន្តថាក្នុងការ ប្រឡងនេះក៏មានបេក្ខជនស្វ័យរិនចំណេះទូទៅចំនួន ២៨ នាក់ស្រី ១១ នាក់ ស្វ័យរិន បំពេញវិជ្ជា ៥៣ នាក់ និងបេក្ខជនបំពេញវិជ្ជ ១៥១ នាក់ផងដែរ ។

សរុបបេក្ខជនដែល មានឈ្មោះចូលប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះ មានចំនួន ៩៨៩ នាក់ ស្រី ៤៧២។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងខេត្តរតនគិរី នាពេលនេះអាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះបេក្ខជនហាម យកសំណៅឯកសារផ្សេងៗ,ទូរស័ព្ទដៃ ហាមលួចមើលគ្នាក្នុងពេលប្រឡង ជាដើម។
បើបេក្ខជនល្មើសដូចបានហាមឃាត់និងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ។

ជាពិសេសការប្រឡង មានការចូលរួម សង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ និងសង្កមស៊ីវិលនានាព្រមទាំងការយាមកាមយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ចនគរបាល និងអាវុធហត្ថខេត្តនៅក្រៅមណ្ឌលប្រឡងទាំងពីរផងដែរ៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print