បារាំង និងរុស្ស៊ីបង្កើនទំនាក់ទំនងទ្វេភាគីល្អប្រសើរ

ចែករំលែក៖

ទំនាក់ទំនងរវាងប្រទេសនៅក្នុងតំបន់ និងរុស្ស៊ី គឺមានភាពល្អប្រើសើរ នឹងគ្នា ប៉ុន្តែដោយសារតែអាមេរិកបានបង្ខំឲ្យអឺរ៉ុបត្រូវចូលរួមដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដែលអឺរ៉ុបមិនចងធ្វើឡើយ ។ នៅពេលនេះដែរ ប្រធានា​ធិបតីបារាំងលោក Emmanuel Macron និងលោក​ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបពិភាក្សា​គ្នា​ ហើយប្តេជ្ញាជំរុញ​ឲ្យមាន​កិច្ចចរចាសន្តិភាព​ជាមួយ​អ៊ុយក្រែន និងបង្កើនទំនាក់ទំនងល្អប្រសើរ​របស់ទីក្រុងមូស្គូ​ជាមួយសហភាពអឺរ៉ុប​ ។ លោកពូទីនបានបំពេញទស្សនិច្ច​ ហើយជួបពិភាក្សាជាមួយលោក ម៉ាក្រុង នៅបារាំង​កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ។ 

ភាគីទាំងពីរ​ពិភាក្សា​គ្នា​នៅខ្វែងគំនិតគ្នា​លើបញ្ហា​មួយចំនួន ក្នុងនោះ​បញ្ហានៅស៊ីរី និងការដែលរុស្ស៊ីបង្ក្រាប​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ផងដែរ ។ 

លោក ម៉ាក្រុង បានអញ្ជើញ​លោក ពូទីន ទៅកាន់វិមាន​រដូវ​ក្តៅរបស់លោក គឺវិមាន Fort de Bregancon ស្ថិតនៅតំបន់ French Riviera ។ មេដឹកនាំទាំងពីរ​បានពិសាអាហារពេលល្ងាចជុំគ្នា ហើយនៅពីរបីថ្ងៃខាងមុខនេះ កិច្ចពិភាក្សា​របស់ក្រុម​ប្រទេស​ទាំង៧ ដែលមានសេដ្ឋកិច្ចរីកចម្រើន (G-7) នឹងធ្វើឡើង​នៅ​ទីក្រុង Biarritz ក្នុងនោះ មានមេដឹកនាំអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំដទៃផ្សេងទៀត​ចូលរួមផងដែរ ។ 

បារាំងគឺជាប្រធាន​​ឆ្នាំ២០១៩ នៃក្រុម G-7 ដែលរួមមានអង់គ្លេស, កាណាដា, អាល្លឺម៉ង់, អ៊ីតាលី និងជប៉ុន ។ រុស្ស៊ី​បានដកខ្លួនចេញពីក្រុម G-7 កាលពីឆ្នាំ២០១៤ បន្ទាប់ពី​ដាកបញ្ចូល​តំបន់គ្រីមៀ​ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ។ ជំនួបរបស់ G-7 នៅទីក្រុង Biarritz នឹងធ្វើឡើងនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។ 

ថ្លែងក្នុងសន្និសីទកាសែតមុនជំនួប​របស់មេដឹកនាំទាំងពីរ លោកម៉ាក្រុង បានថ្លែងថា មេដឹកនាំថ្មីរបស់អ៊ុយក្រែន Volodymyr Zelenskiy អាចនឹងផ្តល់ឱកាស​ពិភាក្សា​ជាថ្មី​ស្តីអំពីជម្លោះ​រុស្ស៊ី​ជាមួយ​ប្រទេសនេះ ។ លោកថា «ខ្ញុំគិតថា ឆន្ទៈរបស់​លោក Zelenskiy, ការជ្រើសរើសរបស់គាត់ គឺកំពុងផ្លាស់ប្តូរ​ល្បែង​មួយនោះ» ។ ចំណែកលោក ពូទីន វិញ ក៏បានសម្តែងអំពីសុទិដ្ឋិនិយម​​លើកម្មវត្ថុ​នេះផងដែរ ។ 

មេដឹកនាំទាំងពីរ​បានបើកចំហរ​ទ្វារ ឲ្យមានជំនួប៤ប្រទេសចូលរួម ក្នុងនោះ រួមមានអ៊ុយក្រែន, រុស្ស៊ី, បារាំង និងអាល្លឺម៉ង់ ហើយអាចនឹងធ្វើនៅសប្តាហ៍ឆាប់ៗខាងមុខនេះ ។ 

ជម្លោះ​ភាគខាងកើតអ៊ុយក្រែន បានសម្លាប់មនុស្សជាង ១៣ ០០០នាក់ តាំងពីឆ្នាំ២០១៤ ។ កិច្ចព្រមព្រៀង​ឈប់បាញ់​នៅទីក្រុង Minsk ឆ្នាំ២០១៥ ដែលបារាំង និងអាល្លឺម៉ង​ជាអាជ្ញាកណ្តាល បានជួយ​កាត់បន្ថយការប្រយុទ្ធគ្នា ប៉ុន្តែ​ការប៉ះទង្គិច​នៅតែមាន ហើយ​បញ្ហាជាប់គាំងនយោបាយ​ក៏ដោះស្រាយមិនចេញដដែល ។ ក្នុងនោះផងដែរ មេដឹកនាំបារាំង និងរុស្ស៊ី ក៏បាន​យល់ព្រម​ជំរុញ​ឲ្យ​ស្ថានការថយចុះ​ក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print