អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​៤​ខ្សែ

ចែករំលែក៖

​ភ្នំពេញ​៖​ ដើ​ម្ប​ជួយ​សម្រួល​ដល់​បញ្ហា​ កកស្ទះ​ចរាចរណ៍​នៅ​តែ​កើត​មាននៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ចំនួន​៣​ និង​ផ្លូវ​ក្រោម​ដី​១​បន្ថែម​ទៀត​ ដើម្បី​កែ​លំអ​និង​ដោះស្រាយ​បញ្ហា​ចរាចរ​ឲ្យ​កាន់តែ​មាន​ភាព​រលូន​ដូច​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​ស្ទឹង​មាន​ជ័យ​តែ​ម្តង​ ។​

fer

​លោក​សាំ​ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នា​ នា​ពេល​បច្ចុប្បន្ន​នេះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ នៅ​តែ​កើត​មាន​។​ ហេតុនេះ​ហើយ​ដើម្បី​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ​នោះ​ សាលា​រាជធានី​ភ្នំពេញ​មាន​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា​ ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ដែល​សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ស្ថាបនា​នោះ​ មាន​ចំនួន​៤​គឺ​ទី​១.​ ស្រប​ពីលើ​មហាវិថី​ព្រះ​នរោត្តម​បត់​ឆ្វេង​ឡើង​ភ្ជាប់​ទៅ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​,​ ទី​២​ត​ភ្ជាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​បត់​កោង​ស្តាំ​ឡើង​ទៅ​ចាក់​អង្រែ​,​ ទី​៣​ ស្រប​ពីលើ​មហាវិថី​ព្រះ​មុនី​វង្ស​បត់​ទៅ​នរោត្តម​រួច​បត់​ស្តាំ​ឡើង​ស្ពាន​វិញ​ និង​ទី​៤.​ផ្លូវ​ក្រោម​ដី​១​ខ្សែ​ទៀត​មុជ​ក្រោម​ដី​ពី​ចាក់​អង្រែ​ទៅ​ចេញ​នៅ​មហាវិថី​ព្រះ​មុនី​វង្ស​តែ​ម្តង​។​

​លោក​សាំ​ ពិសិដ្ឋ​ បាន​បញ្ជាក់​ថា​ ស្ពាន​អាកាស​ដែល​ គ្រោង​នឹង​សាងសង់​ខាងលើ​នេះ​មាន​បណ្តោយ​មិន​ស្មើគ្នា​នោះ​ទេ​ គឺ​ចាប់ពី​២២០​ទៅ​២៤០​ម៉ែត្រ​ និង​ទទឹង​ចាប់ពី​៥​ទៅ​៧​ម៉ែត្រ​។​ ចំណែក​ផ្លូវ​មុជ​ក្រោម​ដី​មាន​បណ្តោយ​៣០៦​ម៉ែត្រ​ ហើយពី​ស្ថាបនា​រួច​ការ​ធ្វើ​ចរាចរណ៍​នៅ​តំបន់​ស្ពាន​អាកាស​ក្បាលថ្នល់​នឹង​មាន​ភាព​ប្រសើរ​ឡើង​ ។​

​ទាក់ទិន្ន​ទៅ​នឹង​គម្រោងការ​ស្ថាបនា​បន្ថែម​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ខាងលើ​នេះ​ ពុំ​មាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ណា​អាច​បញ្ជាក់​ពី​ការ​ចាប់ផ្តើម​ពី​ពេល​ណា​នោះ​ទេ​ តែ​ប្រភព​ក្រៅផ្លូវការ​បាន​ឲ្យ​ដឹង​ថា​ អាច​បើក​ការដ្ឋាន​ដោយ​ភ្ជាប់​ជាមួយ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ពាន​អាកាស​ និង​ផ្លូវ​ក្រោម​ដី​តិច​ណូ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥​មក​រា​២០១៦​ឆាប់ៗ​នេះ​ ហើយ​ពេល​ នោះ​សម្តេច​តេ​ជោ​អាច​នឹង​ប្រកាស​បើក​ការដ្ឋាន​បន្ត​តែ​ម្តង​។​ចំណែកឯ​ការ​ចំណាយ​ ថវិកា​និង​ចំនួន​ពេលវេលា​នៃ​ការដ្ឋាន​សាងសង់​ក៏​មិន​ទាន់​ដឹង​នោះ​ទេ​។​ ប៉ុន្ដែ​យ៉ាងណា​ ផែនការ​ខាងលើ​ពេល​នេះ​ក្រុមការងារ​បច្ចេកទេស​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ដំណើរការ​ខួង​ធ្វើតេស្ត​ស្រទាប់ដី​ នៅ​តំបន់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្បាលថ្នល់​ដើម្បី​ត្រៀម​ស្ថាបនា​ក្នុង​ពេល​ឆាប់ៗ​នេះ​៕​

fer (1)

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print