នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​ប៉ា​គី​ស្ថាន​ជា​ប្រវត្តិសាស្ត្រ​

ចែករំលែក៖

​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ណា​រ៉េ​ន​ដ្រា​ មូ​ឌី​ បាន​បំពេញ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៅ​កាន់​ប្រទេស​ប៉ា​គី​ស្ថាន​ដើម្បី​ជួប​ជាមួយ​សម​ភាគី​របស់​លោក​ គឺ​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ ណា​វាស់​ សារី​ហ្វ​ ។​ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លើក​ដំបូង​បំផុត​ទៅ​កាន់​ប្រទេស​ដែល​ជាស​ត្រូវ​របស់​ខ្លួន​ក្នុង​រយៈពេល​ជិត​១​ទសវត្សរ៍​កន្លង​មក​ ។​

Pakistani Prime Minister Nawaz Sharif (L) walks with his Indian counterpart Narendra Modi after Modi's arrival in Lahore, Pakistan, December 25, 2015. REUTERS/Press Information Department (PID)/Handout via Reuters

​លោកនាយក​រដ្ឋមន្ត្រី​ ម៉ូ​ឌី​ បាន​ស្នើ​សុំ​បំពេញ​ទស្សនកិច្ច​នេះ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​ម៉ូ​ឌី​ត្រឡប់​មក​ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​ លោក​ម៉ូ​ឌី​ មានការ​សង្ឃឹមទុក​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប៉ា​គី​ស្ថាន​នា​ពេល​នេះ​ ជា​ផ្លូវ​មួយ​ជំរុញ​ឲ្យ​មានការ​ចាប់ផ្តើម​ពិភាក្សា​គ្នា​ឡើង​វិញ​រវាង​ប្រទេស​ដែល​មាន​អាវុធ​បរមាណូ​ដូច​គ្នា​ និង​ជា​ប្រទេស​ភូមិ​របង​ជិត​គ្នា​ និង​ឈាន​ដល់​ការ​សម្រេច​ជា​លទ្ធផល​ចុង​ក្រោយ​ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​ធ្លាប់​ផ្ទុះ​សង្គ្រាម​ដាក់​គ្នា​រយៈពេល​៣​លើក​ និង​មាន​អា​រិ​ភាព​ដាក់​គ្នា​ជាង​៦៥​ឆ្នាំ​កន្លង​មក​នោះ​ ។​

​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថា​ សារី​ហ្វ​ បាន​ស្វាគមន៍​ដោយ​ការ​ឱប​គ្នា​ជាមួយ​លោក​ម៉ូ​ឌី​ ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋាន​ទីក្រុង​ ឡា​ហ័​រ​ ភាគ​ខាងកើត​ ។​ បន្ទាប់​មក​ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​ឆ្ពោះទៅ​កាន់​ភូមិ​គ្រឹះ​លោក​សារី​ហ្វ​ ។​ មន្ត្រី​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​ ដែល​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​នោះ​បាន​បញ្ជាក់​ថា​ លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ថ្លែង​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី​ថា​ «​ទីបំផុត​ អ្នក​មក​ដល់​ហើយ​ឬ​«​ ហើយ​នៅ​ពេល​នោះ​ នាយក​រដ្ឋមន្ត្រី​ម៉ូ​ឌី​ បាន​ឆ្លើយ​តប​ថា​ «​ពិតប្រាកដ​ហើយ​ ខ្ញុំ​មក​ដល់ទី​នេះ​ហើយ​»​ ។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ លោក​ Aizaz​ Chaudhry​ រដ្ឋលេខាធិការ​ក្រសួងការបរទេស​ប៉ា​គី​ស្ថាន​បាន​អះអាង​ថា​ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ ណា​រ៉េ​ន​ដ្រា​ ម៉ូ​ឌី​ បាន​ទូរស័ព្ទ​ទៅ​កាន់​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​នៅ​មុន​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ លោក​ប្រាថ្នា​ចង់​ចូលរួម​ពិធី​ខួបកំណើត​ និង​ថា​ តើ​លោក​អាច​ឆៀង​ចូល​មក​កាន់​ប៉ា​គី​ស្ថាន​ អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ត្រឡប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែរ​ឬ​យ៉ាងណា​?​ ហើយ​នៅ​ពេល​នោះ​ នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ លោក​ ណា​វាស់​ សារី​ហ្វ​ បាន​ឆ្លើយ​តប​ទៅ​វិញ​ថា​ សូម​មេត្តា​អញ្ជើញ​មក​ចុះ​ លោក​(​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​)​ ជា​ភ្ញៀវ​របស់​យើង​ហើយ​ សូម​អញ្ជើញ​មក​ និង​ពិសា​តែ​ជាមួយ​គ្នា​ ។​

​លោកនាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៦៦​ឆ្នាំ​ នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៥​ ។​ លោក​ម៉ូ​ឌី​ និង​លោក​ សារី​ហ្វ​បាន​ពិភាក្សា​គ្នា​អស់​រយៈពេល​៩០​នាទី​ ព្រមទាំង​បាន​ពិសា​អាហារ​ពេល​ល្ងាច​រួម​គ្នា​ផង​ដែរ​ មុន​ពេល​មេដឹកនាំ​ឥណ្ឌា​ចាកចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​ ។​

​លោក​ Aizaz​ Chaudhry​ បាន​ឲ្យ​ប្រភព​ព័ត៌មាន​ដឹង​ថា​ ក្នុង​លទ្ធផល​នៃ​ជំនួប​នេះ​គឺថា​ ចំណងមិត្តភាព​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ពង្រឹង​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​ជាង​ពេល​មុន​ ហើយ​ពលរដ្ឋ​ប្រទេស​ទាំង​អាច​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពង្រឹង​បរិយាកាស​ល្អ​ប្រសើរ​ ហើយ​នៅ​ពេល​នោះ​ដំណើរការ​សន្តិភាព​នឹង​វិវឌ្ឍន៍​កើតជា​រូបរាង​ជាក់​ពុំខាន​ ។​

​លោក​បន្ត​ថា​ ជំហាន​ចុង​ក្រោយ​ទៀត​នោះ​ គឺ​ប្រទេស​ទាំង​ពីរ​នឹង​មាន​ជំនួប​ថ្នាក់​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាលខែ​ក្រោយ​នេះ​ ៕

Pakistani Prime Minister Nawaz Sharif (L) shakes hands with his Indian counterpart Narendra Modi after his arrival in Lahore, Pakistan, December 25, 2015.  REUTERS/Press Information Department (PID)/Handout via Reuters

Prime Minister Narendra Modi waves from the plane after meeting with his Pakistani counterpart Nawaz Sharif in Lahore, Pakistan December 25, 2015.  REUTERS/Press Information Department (PID)/Handout via Reuters

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print