ខេត្តព្រះសីហនុ៖ លោក William Guang សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក បានបើកកកាយអំពើពុករលួយដ៏រសើបមួយលើ Page Facebook ផ្លូវការ របស់លោកបែបឥតសំចៃមាត់ថា៖ មានករណីប្រេីអំណាចរឹបអូសយកដីកុមារកំព្រានិងសាលាក្ដីសង្ឃឹមនៅក្រុងព្រះសីហនុលក់អោយឈ្មួញ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោករូបនេះបានអៈអាងថាខ្លួន បានចុះសិក្សាករណីបន្ទាន់មួយនៅក្រុងព្រះសីហនុ តបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រេីល្បិចទុច្ចរឹត ដេីម្បីបញ្ឆោតអោយគាត់ជាជនជាតិបរទេសចុះហត្ថលេខាលេីឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដេីម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុអោយក្រសួង ខណៈដែលដីជាង១ហិចតានោះអង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋជាង២០ឆ្នាំមកហេីយ ករណីនេះនាយកសាលា លោកគ្រូអ្នកគ្រូ បានអះអាងថា សាលានេះមានអាយុ ២០ឆ្នាំហេីយ បណ្ដុះបណ្ដាលសិស្សក្រីក្រសរុបប្រមាណ៧ម៉ឺននាក់ និងចិញ្ចឹមកុមារកំព្រាបានរាប់ម៉ឺននាក់មកហេីយ ស្រាប់តែក្រសួងទាមទារឹបអូសយកដីសាលាយកជាដីរដ្ឋ តែយ៉ាងណាមិញដំណឹងពេញក្រុងព្រះសីហនុអះអាងថាដីសាលានោះមានគេលួចលក់រហូតមានប្លង់ទៀតទៅហេីយ បេីដីរដ្ឋម្ដេចលក់អោយឯកជន នៅពេលអង្គការ AOG និង ថ្នាក់ដឹកនាំសាលាក្ដីសង្ឃឹម សម្រេចប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ក្រោយមកស្រាប់តែ អនុប្រធានមន្ទីសង្គមកិច្ច បានយកលុយ៤ម៉ឺនដុល្លាមកសូកប៉ាន់នាយកសាលា កុំអោយប្ដឹងតវ៉ា ផ្សព្វផ្សាយព័ត៌មាន ថែមទៀតផង ដេីម្បីកុំអោយមហាជនដឹងថាដីសាលានេះគេឃុបឃិតលក់អោយឯកជន ជាពិសេសចង់បិទរឿងនេះមិនអោយសមាជិកឧត្តមក្រុមប្រឹក្សាបានដឹង ។
លោក William Guang បន្តថា៖ ករណីដ៏រសេីបនេះ យេីងខ្ញុំបានទទួល ភស្តុតាងប្រព្រឹត្តអំពេីពុករលួយរបស់អនុប្រធានមន្ទីសង្គមកិច្ចជា Voice Record . ទទួលបានឯកសាបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ដែលពាក់ព័ន្ធភាពមិនប្រក្រតី អំពេីទុច្ចរឹត អំពេីពុករលួយ ដេីម្បីកសាងសំណុំរឿងគោរពបញ្ជូនទៅសម្ដេចតេជោអោយលោកពិនិត្យនិងផ្ដល់កិច្ចអន្តរាគមន៍ដល់សាលាអង្គការមួយដែលចូលរួមលេីកស្ទួយវិស័យអប់រំលក្ខណៈមនុស្សធម៌នៅកម្ពុជា ។
លោកបន្តថា៖ ជាក្រៅផ្លូវការ ខ្ញុំបាទវាយតម្លៃថា វាជារឿងអាក្រក់បំផុត ដែលឃ្លានសូម្បីដីសាលា និងដីកុមារកំព្រា យកទៅបំប្លែងលក់អោយឯកជន ។ មិនថាប្រេីប្រាស់លទ្ធភាពប៉ុណ្ណាខ្ញុំបាទនិងប្រឹងប្រែងអោយអស់លទ្ធភាពលេីការងារមួយនេះ ! ក្រសួងថាដីរបស់រដ្ឋ ចុះបេីជាដីរដ្ឋទុកអោយសាលាទៅ គ្នាយកចិញ្ចឹមក្មេងកំព្រា ហេីយបង្រៀនសិស្សទេតេី ចំណេញខ្មែរតេី មានខាតស្អី ។ ចុះបេីថាដីរដ្ឋម៉េចល្បីថាមានប្លង់លក់អោយឈ្មួញ ? បេីជាដីរដ្ឋ រដ្ឋមានលុយមកសូកគេ៤ម៉ឺនបែបនឹងឬ ?៕
ដោយ៖ សុខ ខេមរា