ទីបំផុត អេង រិទ្ធី និងស៊ឹម សូលិកា ចូលរោងការថ្ងៃទី០៩ខែកញ្ញានេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី អ្នកនាង ស៊ឹម សូលិកា និងលោកអេង រិទ្ធីដែលធ្លាប់បានបង្កាត់ភ្លើងស្នេហ៍ នោះនឹងចូលរោងការជាផ្លូវការនៅថ្ងៃទី០៩ខែ កញ្ញា ឆ្នាំ២០១៩នេះហើយ។ ចូលរោងការក្រោយ ពីពួកគេបានបង្អូតរូបភាពសេ្នហាផ្អែមល្ហែមដោយបើកចំហរកាលពីពេលកន្លងទៅ។

អតីតតារាសម្តែង ស៊ឹម សូលិកា និងលោកអេង រិទ្ធីបានបង្ហោះរូបថតបណ្តើរគ្នា និងស្និទ្ធិស្នាលជាហូរហែររហូតធ្វើឲ្យមានការភ្ញាក់ផ្អើល គ្រាដែលកន្លងទៅអ្នកទាំងពីរមិនដែលនិយាយដោយបើកចំហរអំពីចំណងស្នេហ៍ឬគម្រោងរៀបមង្គលការជាសាធារណៈឡើយ ប៉ុន្តែថ្មីៗនេះមានការលើកឡើងថាពួកគេត្រៀមចូលរោងការជាផ្លូវការហើយ។ ប្រភពពីអ្នកសិល្បៈម្នាក់លើកឡើងថា ពិធីមង្គលការអ្នកមេម៉ាយ និងពោះម៉ាយនេះមិនធម្មតាទេគឺត្រៀមរៀបចំយ៉ាងប្រណីតមិនចាញ់គូស្នេហ៍កម្លោះក្រមុំឡើយ។

ប្រភពថា ពេលនេះគ្រប់ផ្នែកនៃមង្គលការពួកគេបានរៀបចំរួចជាស្រេច ដែលសូម្បីតែភ្ញៀបកិត្តិយសជាសិល្បករល្បីល្បាញ អ្នកជំនួញ និងមន្ត្រីមានមុខមាត់ជាច្រើនក៏បានអញ្ជើញរួចរាល់ហើយដែរ។ ប្រភពដដែលថាមង្គលការអតីតារាសម្តែងមានងារជាឯក ឧត្តម ខាងលើក៏នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពីពណ៌កោះពេជ្រអាគារD។ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់តារាស្រី ស៊ឹម សូលីកា ក៏បានបញ្ចេញរូបភាពផ្អែមល្ហែម រួមដោយការត្រៀមរួចជាស្រេចនូវសម្លៀកបំពាក់ប្រពៃណី និងរ៉ូងដែលបានកាត់ថ្មីយ៉ាប្រណីតសម្រាប់ថ្ងៃពិសេសរបស់នាងផងដែរ។

គួរបញ្ជាក់ដែរថាចំណងស្នេហ៍ចុងក្រោយរបស់ស៊ឹម សូលិកា គឺទទួលបានការសាទរពីសាច់ញាតិទាំងសងខាង ខុសពីស្នេហាមុនដែលចាស់ទុំខាងប្រុសមិនសូវជាពេញចិត្តនោះ។ ប្រភពថាចំណងស្នេហ៍នេះគឺពិតជាពិបាកជឿគ្រាដែលកន្លងទៅពួកគេរាប់អានគ្នាជាបងប្អូនប៉ុណ្ណោះ។ ប្រភពថាទាំងកូនស្រីពេញវ័យក្រមុំរបស់សូលិកាក៏ពេញចិត្តនឹងស្នេហារបស់ម្តាយដែរ ហើយចង់ឃើញម្តាយនាងមានស្នេហាពិតប្រាកដមួយជាមួយបុរសដែលអ្នកនាងពេញចិត្ត និងដើម្បីព្យាបាលរបួសនិងលុបដានស្នេហ៍ចាស់កន្លងទៅ៕​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print