ក្រសួង​ធនធាន​ទឹក​ ៖​ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី​២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គរ​ និង​ផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ នៅថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០១៩​បានចេញ​សេចក្តី​ជូន​ដំណឹង​បញ្ជាក់​ថា​ ផ្អែមកតាមស្ថានភាពក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា​ ប្រព័ន្ធសម្ពាធទាបបាននិងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀត​ណាម ។
ឯនៅក្នុងមហាសមុទ្រខាងកើតប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី១១ឈ្មោះ បៃលូ (Bailu) ដែលមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជាយើងនោះទេ​។ ព្យុះនេះមានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្តដំណើរទៅប្រទេសចិនភាគអាគ្នេយ៍ ។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ទៀត​ថា​ តាមរយៈ​ការ​ព្យាករខាងលេីនេះបានបង្ហាញថា​ ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី២២
-២៤ ខែសីហា ស្ទើរទូទាំងប្រទេស នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គរ និងចាប់ពីថ្ងៃទី ២៥-២៨ ខែសីហា
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ខេត្តកោះ​ កុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀង​ ធ្លាក់ពីបង្គរទៅច្រើន ។ លើផ្ទៃសមុទ្រមានខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។

ចំពោះ​បណ្តាខេត្តចាប់ពីតំបន់វាលទំនាបភាគកណ្តាលឡើងទៅលើ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។ ទន្ទឹមនោះអាចមានផ្នែកមួយចំនួនភ្លៀងធ្លាក់ខ្លាំង។

បណ្តារាជធានីខេត្តនៅបែកខាងក្រោម នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គរ ។ ទន្ទឹមនោះ អាចមានផ្នែកខ្លះភ្លៀងធ្លាក់ច្រើន ។

ក្រសួង​ធនធាន​ទឹក​ នៅតែក្រេីនរំលឹក​ អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ខ្យល់ផ្គរ រន្ទះ​ និងរលកសមុទ្រ ដែលអាចកើតមានឡើងជាយថាហេតុ ៕​ ដោយ​ ៖​សុខ​ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print