ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា “សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នចំពោះការបោកប្រាស់របស់ជនខិលខូចមួយចំនួន ដែលអាចធ្វើឱ្យបងប្អូនជាប់ពាក់ព័ន្ធនឹងអំពើល្មើសច្បាប់ផ្សេងៗ ជាពិសេសការចូលរួមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត”។នេះបើតាមការសរសេររបស់លោក ទៀ បាញ់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២២ ខែសីហា នេះ ។
មួយរយៈពេលចុងក្រោយនេះ លោក សម រង្ស៊ី តែងតែប្រកូកប្រកាសអោយប្រជាពលរដ្ឋចូលរួមជាមួយលោក ដើម្បីវិលចូលប្រទេសកម្ពុជា វិញ ដែលអាជ្ញាធរកម្ពុជា ប្រកាសយ៉ាងដាច់ណាត់ថា នឹងចាប់ខ្លួនលោក សម រង្ស៊ី ភ្លាម ពេលជាន់ដល់ទឹកដីកម្ពុជា ។
លោក សម រង្ស៊ី បានប្រកាសចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ចំថ្ងៃបុណ្យឯករាជ្យជាតិ ដែលមជ្ឈដ្ឋានជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ៕ ចេស្តា