ខេត្តកំពង់ធំ៖ យុវជនកំហូចម្នាក់ធ្វើសកម្មភា ពលួចទូរស័ព្ទនិងប្រាក់មួយចំនួន ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង 12 យប់ ថ្ងៃទី 20 ខែសីហាឆ្នាំ 2019 នៅចំណុចក្នុងមន្ទីរពេទ្យខេត្តកំ ពង់ធំនៅភូមិទី 7 សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យម្នាក់ឈ្មោះយ៉ាន ចំណាប់ ភេទប្រុសអាយុ 19 ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសូជ័យ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបន្ដថាជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី 21 ខែសីហាឆ្នាំ 2019 វត្ថុតាងដែលបានចាប់យកមាន៖ ទូរស័ព្ទ01គ្រឿងម៉ាកអូប៉ូ ពណ៌សលាយទឹកប្រាក់ គុណភាព(បែកខូចប្រើមិនកើត)ដោយសា រជនសង្ស័យបោកបំបែកចោល។
មូលហេតុគ្មានប្រាក់ចង់បានទូរស័ ព្ទប្រើ។
បច្ចុប្បន្នជនសង្ស័យត្រូវបា នសមត្ថកិច្ចបញ្ចូនទៅសួរនាំនៅស្ នងការនគបាលខេត្តនិងចងក្រងសំនុំ រឿងបញ្ចូនបន្ដ៕ប៊ុនរិទ្ធី