ខេត្តព្រះសីហនុ៖នៅយប់ថ្ងៃទី២១ខែ សីហាឆ្នាំ២០១៦កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាលក់និងចែកចា យថ្នាំញៀន ព្រមទាំងចាប់យកបានថ្នាំញៀនចំនួ ន២៥កញ្ចប់។ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសី ហនុ បានអោយដឹងថា៖ ក្នុងប្រតិបត្តិកា របង្ក្រាបអំពើលក់ចែកចាយថ្នាំញៀ ននេះដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត បន្ទាប់ពីបានតាមដានស៊ើបអង្កេ តច្បាស់លាស់រួចមក សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញា សង្ស័យ នៅតាមផ្លូវក្នុងពេលដែលកំពុងយកថ្នាំញៀនទៅលក់ បន្ទាប់មកបាននាំទៅឆែកឆេរនៅលំនៅដ្ឋានរកឃើញថ្នាំញៀននិងជញ្ជីងថ្លឹ ងបន្ថែមទៀត។វត្ថុតាងចាប់យកបានមា នថ្នាំញៀនមេតំហ្វេតាមីនចំនួ ន១៩កញ្ចប់ទម្ងន់២២,៦ក្រាម ហេរ៉ូអ៊ីន៦កញ្ចប់ទម្ងន់៩,១ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន២។ជនសង្ស័យមាន ឈ្មោះង៉ែត សុវណ្ណភេទប្រុសអាយុ៤៦ឆ្នាំមានទី លំនៅភូមិ២សង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ។ បច្ចុប្បន្ន
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូ នទៅសាលាដំបូងខេត្តដើម្បីចាត់កា រតាមនិតិវិធីច្បាប់។ ឆ្លាម សមុទ្រ