បុរសម្នាក់ត្រូវនគរបាលឃាត់ខ្លួនជាមួយនឹងថ្នាំញៀនជាង២០កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖នៅយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៦កន្លងទៅនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនមុខសញ្ញាលក់និងចែកចាយថ្នាំញៀន ព្រមទាំងចាប់យកបានថ្នាំញៀនចំនួន២៥កញ្ចប់។ លោកវរសេនីយ៍ត្រីភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថា៖ ក្នុងប្រតិបត្តិការបង្ក្រាបអំពើលក់ចែកចាយថ្នាំញៀននេះដឹកនាំផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត  បន្ទាប់ពីបានតាមដានស៊ើបអង្កេតច្បាស់លាស់រួចមក សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ នៅតាមផ្លូវក្នុងពេលដែលកំពុងយកថ្នាំញៀនទៅលក់ បន្ទាប់មកបាននាំទៅឆែកឆេរនៅលំនៅដ្ឋានរកឃើញថ្នាំញៀននិងជញ្ជីងថ្លឹងបន្ថែមទៀត។វត្ថុតាងចាប់យកបានមានថ្នាំញៀនមេតំហ្វេតាមីនចំនួន១៩កញ្ចប់ទម្ងន់២២,៦ក្រាម ហេរ៉ូអ៊ីន៦កញ្ចប់ទម្ងន់៩,១ក្រាម និងជញ្ជីងថ្លឹងថ្នាំញៀន២។ជនសង្ស័យមាន ឈ្មោះង៉ែត សុវណ្ណភេទប្រុសអាយុ៤៦ឆ្នាំមានទីលំនៅភូមិ២សង្កាត់លេខ៣ក្រុង ខេត្តព្រះសីហនុ។  បច្ចុប្បន្ន
សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print