អាជ្ញាធររាជធានីភ្នំពេញ ជំរុញឲ្យគណៈកម្មការត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ បន្តសកម្មភាពផ្សព្វផ្សាយ អប់រំដល់ឱសថការី យល់ដឹងពីច្បាប់ ជៀសវាងបង្កកំហុសកើតជាទោសទណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ គណៈកម្មការត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ក្នុងរាជធានីភ្នំពេញ បានជំរុញឲ្យ គណៈកម្មាធិការត្រួតពិនិត្យលីបបំបាត់ឱសថក្លែងក្លាយ ត្រូវបន្តសកម្មភាពចុះផ្សព្វផ្សាយ ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ដែលកំពុងអាជីវកម្ម ទាំងអស់ នៅរាជធានីភ្នំពេញ ត្រូវបន្ដ ការផ្សព្វ ផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ អោយមានការប្រុងប្រយ័ត្ន និង ត្រូវយល់ដឹងពីច្បាប់ និងអ្នកមិនទាន់អនុវត្ត តាមច្បាប់គត្តិយុទ្ធ ងាកមកដើរតាមច្បាប់ អោយបានត្រឹមត្រូវ ជៀសវាង​អាជ្ញាធរប្រើផ្លូវច្បាប់ មីនធ្វើឲ្យខាតប្រយោជន៍បងប្អូន ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោកស្រី ជាអធិបតី ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយនៅរាជធានី និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីអោយអនុវត្តច្បាប់ ឲ្យបានខ្ជាប់ខ្ជួន មុននឹងធ្វើការពិន័យ ដល់អ្នកទាំងនោះ ។ កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ៧រោចខែស្រាពណ៏ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២២ សីហា ឆ្នាំ២០១៩ ។

លោកស្រី កែវ សុខពិសី បានបញ្ជាក់ថា៖ ប្រសិនបើយើងអនុវត្ដចំពោះវិធានការនេះបាន ជាប្រចាំ និងត្រឹមត្រូវ ធ្វើអោយយើង អាចកាត់បន្ថយបានច្រើន នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ព្រោះភាពច្រើនពលរដ្ឋគាត់រត់ទៅរកសេវាព្យាបាលណាដែល ឱសថស្ថានមិនមានឈ្មោះត្រឺមត្រូវ មិនមានស្លាកយីហោត្រឹមត្រូវ និងមានតម្លៃថោក កត្ដាទាំងនេះធ្វើឲ្យប៉ះពាល់ដល់សុខភាពបងប្អូន ទៅថ្ងៃក្រោយ ។

លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ សំណូមពរឲ្យសមាជិក គណៈកម្មាធិការទាំងអស់ ត្រូវ លើកឡើងនូវបញ្ហាប្រឈម មកពិភាក្សា ដើម្បីប្រសិទ្ធការងារ ឈានទៅការលុបបំបាត់ ឱសថក្លែងក្លាយ ជាពិសេស មន្ត្រីទទួលបន្ទុកការងារ សុខាភិបាល នៅតាមច្រកចេញចូលតែមួយទាំង ១៤ខណ្ឌ ដោយសុំអោយ​ជួយរាយការណ៍ ពីចំនួនឱសថស្ថានរង និងថតចំលងលិខិតអនុញ្ញាត ដែលចេញថ្មី ផ្ញើមកលេខាធិការដ្ឋាន ដើម្បីងាយស្រួល ធ្វើរបាយការណ៍ និងសុំអោយមន្ត្រីទទួលបន្ទុក តាមច្រកចេញចូលតែមួយ ជួយផ្សព្វផ្សាយ ច្បាប់ពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដល់ឱសថស្ថានរងទាំងអស់ ។

ទាក់ទងនឹងការលក់ផលិតផលអនឡាញ ដែលកំពុងផុសផល ត្រូវបាន លោកស្រី បង្ហើបថា វិធានការ លើអ្នកលក់ផលិតផល ជំនួយសុភាព ឬផលិតផលផ្សេងៗ ពាក់ព័នង្ធនឹវិស័យសុខាភិបាល តាមរយៈប្រព័ន្ធអនឡាញ នៅមិនទាន់មានច្បាប់ ដាក់ទោសនោះទេ ខណៈដែលការរៀបចំច្បាប់នេះ ទើបតែបានបញ្ចូន ទៅគណៈរដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេចលើការដាក់បន្ទុក លើអ្នកលក់អនឡាញ ។

ក្នុងនោះដែរ អង្គប្រជុំ ក៏បានលើកឡើង នៅវិធានការ ក្នុងការដាក់បន្ទុក ចំពោះអ្នកមិនអនុវត្តច្បាប់ ឬប្រព្រឹត្តផ្ទុយពីច្បាប់ ត្រូវទទួលទោសតាមកម្រិត ដើម្បីជាការព្រមាន កុំអោយបន្តសកម្ម ភាព ខុសច្បាប់ដដែរ និងត្រូវអនុវត្តជាក់ស្តែង ខណៈដែលសកម្មភាពកន្លងមក មានត្រឹមប្រមូល ឬដុតបំផ្លាញនូវប្រភេទថ្នាំហួស​សពុលភាពតែប៉ុណ្ណោះ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សកម្មភាពការងារ គ្រប់គ្រងឱសថ ត្រួតពិនិត្យ លុបបំបាត់ឱសថក្លែងក្លាយ គណៈកម្មការ បានដាក់ចេញទិសដៅ ៧ចំណុច សម្រាប់អនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព៖

-ចុះត្រួតពិនិត្យឱសថស្ថាន ឱសថស្ថានរង អោយបានជាប្រចាំ ដើម្បីពិនិត្យតាមដាន ទៅលើឱសថខុសច្បាប់ និងឱសថហួសកាលកំណត់ប្រើប្រាស់ ។

-ចុះណែនាំផ្ទះលក់ឱសថ គ្មានច្បាប់ ដែលកើតថ្មី បន្ទប់ពិគ្រោះព្យាបាលជំងឺ និងបន្ទប់ថែទាំជំងឺ មានតាំងលក់ឱសថករណីរឹងរួស ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។

-បន្តជម្រុញអ្នកដែលបើក សេវាសុខាភិបាលឯកជនថ្មី អោយមកធ្វើច្បាប់ នៅតាមការិយាល័យ ច្រកចេញចូលតែមួយ នៅតាមបណ្តាខណ្ឌ ។

-បន្តចុះអង្គេតតាមដានជាប្រចាំ ចំពោះវេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុ បដ្ឋាកមធ្យម ឆ្មប ដែលមានតាំងលក់ឱសថ ។ –

បន្តចុះអនុវត្ត នូវរាល់សារាចរណែនាំ របស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ។

-បន្តត្រួតពិនិត្យ ការធ្វើតារាងតម្លៃ នៅតាមសេវាសុខាភិបាលឯកជនទាំងអស់ និង-បន្តត្រួតពិនិត្យ ផ្សព្វ​ផ្សាយ ស្តីពីអនុវត្តក្រមសីលធម៌គ្រូពេទ្យ និងលុបបំបាត់ឱសថក្លែងក្លាយ ឱសថគ្មានលតប័ត្រ តាមបន្ទប់ពិគ្រោះព្យាបាល មន្ទីរសំរាកព្យាបាល មន្ទីរពហុព្យាបាល និងគ្លីនិកនៅក្នុងរាជធានីភ្នំពេញ៕ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print