ផឹកស្រាមិនហូបបាយដេកស្លាប់ក្នុងផ្ទះសង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖បុរសម្នាក់បានដេកស្លាប់លើគ្រែក្នុងផ្ទះបង្ករការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពខ្លាចជាអំពើឃាដកម្ម។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៩ ស្ថិត នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសខាងលើមានឈ្មោះ គង្គ សុកុល មុខរបរកសិករ អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដីរាយការណ៏ភ្លាមកម្លាំងសម្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍ត្នោត ក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្នោតលោកមេភូមិពោធិម្អមនិងលោកជំនួយការស្មៀនឃុំត្នោត បានចុះមកពិនិត្យសាកសពជាច្រើនឃើញថាសាកសពនេះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនដោយសារតែបុរសខាងលើញៀនស្រាដោយ មិនបានហូបបាយទើបបណ្តាលអោយខ្យល់គរស្លាប់បែបនេះតែម្ដង។ តាមអ្នកភូមិបានអោយដឹងថាបុរសនេះគឺតែងតែផឹកស្រាជាប្រចាំថ្ងៃដោយពេលស្រវឹងម្ដងៗមិនដែលហូបបាយនោះទេហើយមុនកើតហេតុអ្នកភូមិបានឃើញដើរមកផ្ទះក្នុងអាការះស្រវឹងស្រានិងដើរចូលដេកលើគ្រែក្នុងផ្ទះលុះប្រមាណជាមួយម៉ោងក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពទៅអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ យឹម សុថាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print