ខេត្តស្វាយរៀង៖បុរសម្នាក់បានដេ កស្លាប់លើគ្រែក្នុងផ្ទះបង្ករកា រភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិនាំគ្នាជួយសង្គ្រោះ និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋា នមកពិនិត្យសពខ្លាចជាអំពើឃាដកម្ម។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៤និង៣០នាទីរសៀលនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០១៩ ស្ថិត នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបា នអោយដឹងថាបុរសខាងលើមានឈ្មោះ គង្គ សុកុល មុខរបរកសិករ អាយុ២៧ឆ្នាំ រស់នៅភូមិពោធិ៍ម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រភពបន្តថាបន្ទាប់ពីមានសេចក្ដី រាយការណ៏ភ្លាមកម្លាំងសម្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍ត្នោ ត ក្រុមគ្រូពេទ្យមណ្ឌលសុខភាពត្នោ តលោកមេភូមិពោធិម្អមនិងលោកជំនួ យការស្មៀនឃុំត្នោត បានចុះមកពិនិត្យសាកសពជាច្រើនឃើញថាសាកសពនេះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែនដោយសារតែបុរសខាងលើញៀនស្រាដោយ មិនបានហូបបាយទើបបណ្តាលអោយខ្យល់គរស្លាប់បែបនេះ តែម្ដង។ តាមអ្នកភូមិបានអោយដឹងថាបុរសនេះ គឺតែងតែផឹកស្រាជាប្រចាំថ្ងៃដោ យពេលស្រវឹងម្ដងៗមិនដែលហូបបាយនោះ ទេហើយមុនកើតហេតុអ្នកភូមិបានឃើ ញដើរមកផ្ទះក្នុងអាការះស្រវឹងស្រានិងដើរចូលដេកលើគ្រែក្នុងផ្ទះ លុះប្រមាណជាមួយម៉ោងក្រោយមកស្រា ប់តែមានការភ្ញាក់ផ្អើលដល់ក្រុ មគ្រួសារនិងអ្នកភូមិតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ សាកសពទៅអោយក្រុមគ្រួសារយកធ្វើបុ ណ្យតាមប្រពៃណី។ យឹម សុថាន