ឆក់ទូរស័ព្ទបានសម្រេច ត្រូវជនរងគ្រោះដេញតាមផ្អើលសមត្ថកិច្ច២ខណ្ឌនាំគ្នាចាប់ក្របួចជាប់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងបានសម្រេចពីបុរសម្នាក់ តែត្រូវជនរងគ្រោះជិះដេញតាមពីក្រោយនិងស្រែកឆោឡោផ្អើលដល់

កម្លាំងនគរបាលខណ្ឌ៧មករា និងនគរបាលខណ្ឌទួលគោកសហការគ្នាតាមចាប់បានយកមកដាក់ទោសតាមច្បាប់ ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២២ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥០នាទី នៅចំណុចមុខផ្ទះលេខ៦១៣ផ្លូវលេខ១២៨ ក្រុម៤០ ភូមិ១២សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ករណីឆក់ទូរស័ព្ទកើតឡើង នៅចំណុចម្តុំផ្សារអូរឫស្សី ខណ្ឌ៧មករា។ មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លេង ប៉ឆាយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះ៥០៥ ផ្លូវ១២៨ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកប្រគល់ឲ្យទៅសមត្ថកិច្ចនគរបាលខណ្ឌ៧មករា វិញព្រោះជាម្ចាស់ករណី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print