ខេត្តកំពង់ធំ ៖ រថយន្ត០១គ្រឿងឆ្លងចរន្តខ្សែភ្លើងឆេះកាប៊ីនខាងមុខទាំងស្រុង បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលម៉ោង ១៤:០៥នាទី ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩នៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលឆ្កង ចរន្តឆេះម៉ាក KIAប្រភេទដឹកទំនិញធុនស្រាល មានបិទស្ទីកឃ័រUN ម្ចាស់ឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខូចខាត:ឆេះកាប៊ីនទាំងស្រុង)។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុរថយន្តនេះ ឆ្លងខ្សែភ្លើងបណ្តាលឲ្យឆេះ នៅពេល កំពុងបើកបរ។
ក្នុងពេលកំពុងមានហេតុការណ៍ឆេះរថយន្ត ខាងលេីនេះ កម្លាំងសមត្ថកិច្ចផ្នែកអន្តរាគមន៍ បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន១គ្រឿងប្រើប្រាស់ទឹកអស់១រថយន្តស្មើនិង០៤ម៉ែត្រគូប និងប្រេីប្រាស់កម្លាំងសរុបចំនួន០៧នាក់ ទើបរលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕ប៊ុនរិទ្ធី