រថយន្តមួយគ្រឿង​បិទស្ទីកឃ័រUN បើកបរ សុខៗឆ្លងចរន្តឆេះកាប៊ីនខាងមុខទាំងស្រុង

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖​ រថយន្ត០១គ្រឿងឆ្លងចរន្តខ្សែភ្លើងឆេះកាប៊ីនខាងមុខទាំងស្រុង បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀលម៉ោង​ ១៤:០៥នាទី ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០១៩នៅចំណុចផ្លូវចូលបុស្សម្កាក់ ភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា​ រថយន្តដែលឆ្កង​ ចរន្ត​ឆេះ​ម៉ាក KIAប្រភេទដឹកទំនិញធុនស្រាល​ មានបិទស្ទីកឃ័រUN ម្ចាស់ឈ្មោះ ជុំ វុទ្ធី ភេទប្រុស អាយុ ៤៥ឆ្នាំមានទីលំនៅភូមិបន្ទាយចាស់ សង្កាត់​ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប(ខូចខាត:ឆេះកាប៊ីនទាំងស្រុង)។

សមត្ថកិច្ច​បញ្ជាក់ថា​ ចំពោះ​មូលហេតុ​រថយន្តនេះ ឆ្លងខ្សែភ្លើងបណ្តាលឲ្យឆេះ​ នៅពេល​ កំពុងបើកបរ​។

ក្នុងពេលកំពុងមានហេតុការណ៍ឆេះរថយន្ត​ ខាងលេីនេះ​ កម្លាំង​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​ បាន​បញ្ជូនរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយចំនួន១គ្រឿង​ប្រើប្រាស់ទឹកអស់១រថយន្តស្មើនិង០៤ម៉ែត្រគូប​ និងប្រេីប្រាស់កម្លាំងសរុបចំនួន០៧នាក់​ ទើបរលត់ទាំងស្រុងមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print