លោកឧត្តមសេនីយ៍ឯក ឯក សំអូន ពង្រឹងសម្ពន្ឋ័មេត្រីភាពរវាងកងបញ្ជាការការពារព្រំដែនចន្ទ័បូរី-ត្រាត ជាមួយនិង យោធភូមិភាគទី៥ កងទ័ពជើងគោក

ចែករំលែក៖

ព្រំដែនចន្ទ័បូរី-ត្រាត ៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូយោធភូមិភាគទី៥ ទស្សនកិច្ចជាផ្លូវកាដើម្បីពង្រឹងសម្ពន្ឋ័មេត្រីភាពរវាងកងបញ្ជាការការពារព្រំដែនចន្ទ័បូរី-ត្រាត ជាមួយនិង យោធភូមិភាគទី៥ កងទ័ពជើងគោក។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះភាគីកម្ពុជាដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងលោកជំទាវនិងគណៈប្រតិភូ រីឯខាងភាគីថៃដឹកនាំដោយលោកឧត្តមនាវីទោ រ៉ុនណាក់រ៉ុង សិទ្ឋិណាន់ មេបញ្ជាការកងការពារព្រំដែនច័ន្ទបូរី-ត្រាត និងភរិយាព្រមទាំងគណៈប្រតិភូ នៅទីបញ្ជាការកងការពារព្រំដែនចន្ទបុរី-ត្រាត ។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានថ្លែងថាជារៀងរាល់ឆ្នាំយោធភូមិភាគទី៥ និងកងកម្លាំងការពារព្រំដែនចន័្ទបូរី-ត្រាត ធ្លាប់មានប្រពៃណីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរួមគ្នាបានយ៉ាងល្អប្រសើរនៅគ្រប់ជំនាន់តាំងពីមេបញ្ជាការមួយទៅមេបញ្ជាការមួយរហូតមកដល់សព្វថ្ងៃនេះព្រមទាំងមានការផ្លាស់ប្ដូរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមកដើម្បីផ្លាស់ប្ដូរបទពិសោធន៍ផងពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយគ្នាផងក៏ដូចជាការបង្កលក្ខណៈដល់កងកម្លាំងជួរមុខយើងទាំងពីរបានស្គាល់គ្នាងាយស្រួលក្នុងការទំនាក់ទំនងដោះស្រាយបញ្ហាផ្សេងៗ ហើយដំណើរការទស្សនកិច្ចសិក្សាលើកនេះគឺជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមេត្រីភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការល្អដើម្បីជាផលប្រយោជន៍របស់ប្រទេសយើងទាំងពីរក៏ដូចជាការបង្កលក្ខណៈឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាព្រំដែនទាំងសងខាងរស់នៅដោយភាពសុខសាន្ត និងប្រកបរបរទទួលទានបានល្អប្រសើរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print