ផ្ទុះ​រោងចក្រ​ឧស្ម័ន​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​១០​នាក់

ចែករំលែក៖

​ហេតុការណ៍​ផ្ទុះ​មួយ​បាន​កើតឡើង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​បាត់បង់​ជីវិត​ ។​ ខុទ្ទកាល័យ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៥​ថា​ ហេតុការណ៍​ផ្ទុះ​នេះ​បាន​កើតឡើង​នៅ​រោងចក្រ​ឧស្ម័ន​មួយ​កន្លែង​ភាគ​ខាងត្បូង​ប្រទេស​។​ សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា​ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កើនឡើង​ខ្ទង់​១០០​នាក់​ ។​

negirerya

​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា​ ហេតុការណ៍​ផ្ទុះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​បុណ្យ​គ្រី​ស្ទ​មាស់​ នៅ​ពេល​រថយន្ត​មួយ​គ្រឿង​បាន​ចូល​ចាក់​ប្រេង​ទីនោះ​ ដែល​ស្ថិត​នៅ​ក្នុង​ទីប្រជុំជន​ Nnewi​ រដ្ឋ​ Anambra​ និង​ស្រប​ពេល​ដែល​មនុស្ស​ម្នា​ច្រើន​នាក់​កំពុង​កកកុញ​ចាក់​ប្រេង​អំឡុង​ពេល​បុណ្យ​គ្រឹ​ស្ទ​មាស់​នោះ​ផង​ដែរ​ ។​

​ខុទ្ទកាល័យ​ប្រធានាធិបតី​ Muhammadu​ Buhari​ បាន​ប្រកាស​ថា​ មនុស្ស​១០​នាក់​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​នេះ​ ។​ ប្រភព​មិន​បាន​លាតត្រដាង​ព័ត៌មាន​លម្អិត​ជាង​នេះ​ឡើយ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ អ្នកកាសែត​ក្នុង​តំបន់​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ដែរ​នោះ​ ឈ្មោះ​ David​ Onwuchekwa​ បាន​អះអាង​ថា​ លោក​បានឃើញ​សាកសព​ប្រមាណ​១០០​នាក់​ ។​ លោក​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ភាគច្រើន​ជា​អ្នក​ដែល​ទៅ​ចាក់​ប្រេង​នៅ​ទីនោះ​ និង​អ្នក​ដែល​មាន​លំនៅ​ឋាន​ក្បែរ​កន្លែង​កើតហេតុ​ ។​

​មនុស្ស​ជា​ច្រើន​នាក់​ស្ថិត​នៅ​ក្នុង​អគារ​ មាន​ដូច​ជា​កម្មករ​ធ្វើ​ឲ្យ​រោងចក្រ​ឧស្ម័ន​នោះ​ ព្រមទាំង​មនុស្ស​ដែល​ទៅ​កាន់​ទីនោះ​ដើម្បី​ទិញ​ហ្គា​ស​ក៏​រង​គ្រោះ​ដោយសារ​ហេតុការណ៍​នេះ​ផង​ដែរ​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សម្រាក​ព្យាបាល​ ។​

​សាក្សី​ម្នាក់​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​មួយ​ថា​ ខ្ញុំ​បានឃើញ​អណ្តាតភ្លើង​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ថា​មានរឿង​អ្វី​កើតឡើង​នោះ​ឡើយ​ ។​ ខ្ញុំ​បាន​បាន​ចាប់ផ្តើម​រត់​ ហើយ​បន្ទាប់​មក​ខ្ញុំ​បានឮ​សំឡេង​ផ្ទុះ​តែ​ម្តង​ ៕​

riyass

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print