មន្រ្តីជំនាញមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សហការចុះត្រួតពិនិត្យ និងបង្រ្កាបទល្មើសធនធានធម្មជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការកម្លាំងកងរាជអាវុធហត្ថ ស្នងការ(B០៥) យោធាតំបន់ប្រតិបត្តិការសឹករងខេត្ត សហគមន៍នេសាទអូតាប្រុក និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ និងជលផល) ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា ក្នុងកិច្ចប្រតិបត្តិការកម្លាំងបែងចែកចេញជាពីទិសដៅ ដោយក្រុមទី១ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លទ្ធផល៖ បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពលក់ទិញឈើ(រោងសន្និធិផលអនុផលព្រៃឈើ)ចំនួន ០៤កន្លែង ទី១ ម្ចាស់ឈ្មោះ ហេង ចន្ធី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ទី២ ម្ចាស់ឈ្មោះ សុឹង ចន្ធូ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទី១ ឃុំកំពង់លួង ស្រុកក្រគរ ទី៣ ម្ចាស់ឈ្មោះ កែវ សម្បាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ន ស្នាក់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ និងទី៤ ម្ចាស់ឈ្មោះ ហេង សេងពៅ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលខាងលើបន្តទៀតថា ក្រុមទី២ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ចុះបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីចំណុចភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច រហូតដល់ចំណុចភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ លទ្ធផល៖ ក្រុមការងាររូសរើ និងបំផ្លាញចោលនូវវត្ថុតាងរួមមាន របាំងសាច់អ៊ួនក្រឡាញឹកចំនួន ០៩ខ្សែ ស្មើនឹងប្រវែងចំនួន ២៧០០ម៉ែត្រ ក្បាលបរចំនួន ១២គ្រឿង និងចាក់លែងកូនត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ៦០គីឡូមក្រាមផងដែរ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print