លោក សេង សុវណ្ណារ៉ា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អស់តំណែងជាផ្លូវការហើយ , តាមដានទាំងអស់គ្នា តើ ACU បើកការស៊ើបអង្កេតដែរឬទេ ?

ចែករំលែក៖

ភ្នំពេញ៖លោក សេង សុវណ្ណារ៉ា អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែសីហា នេះ ចេញព្រះរាជក្រឹត្យមួយ បញ្ចប់មុខតំណែងជាផ្លូវការហើយ យោងតាមសេចក្តីក្រាបបង្ខំទូលថ្វាយរបស់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ប្រភពព័ត៌មានពីខេត្តមណ្ឌលគិរី បានឲ្យដឹងថា លោក សេង សុវណ្ណារ៉ា អាចមានការជាប់ពាក់ព័ន្ធករណីឈូសឆាយ និង ទន្ទ្រានយកដីព្រៃចំការស្រស់សាធារណៈរបស់រដ្ឋ ប្រមាណ១ពាន់ហិកតាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
នៅពេលនេះ មជ្ឈដ្ឋានជាច្រើន រង់ចាំមើលថា តើ លោក សេង សុវណ្ណារ៉ា នឹងមានវាសនាយ៉ាងដូចម្តេច អាចនឹងត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតដែរឬទេ ? ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print