ក្រសួងធនធានទឹក​៖​ អាជ្ញាធរដែនដី​ និង​ប្រជា​ពលរដ្ឋ​ ត្រូវ​មាន​វិធានការថែរក្សាទឹកទុក និងមានការប្រុង​ប្រយ័ត្នដែលអាចបណ្តាល​មកពីល្បឿននៃការហក់ឡើងទឹកទន្លេ

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាជនកម្ពុជា​ ដែលរស់នៅតាមបណ្តាទន្លេមេគង្គ​ ត្រូវ​មាន​ ថែររក្សាទឹកទុក និងមានការប្រុងប្រយ័ត្ន​ ដែលអាចបណ្តាលមកពីល្បឿននៃការហក់ឡើងទឹកទន្លេ​ និងគ្រោះថ្នាក់ជាយថាហេតុណាមួយកេីតឡេីង​ ។

នេះបេីយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពទឹកទន្លេមេគង្គ​របស់ក្រសួងធនធានទឹក និងឧតុនិយម​អោយដឹងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៩នេះ​ ។

សេចក្តី​ជូន​ដំណឹង​បាន​បញ្ជាក់​ទៀត​ថា​ យោង​ តាមការវិវត្តជាក់ស្តែងនៃអាកាសធាតុ ដោយសារឥទ្ធិពលនៃជ្រលងនៃប្រពន្ធ័សម្ពាធ​ ទាប (ITCZ) ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើក្នុងទឹកដីនៃប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ​។ ។

កត្តាដូចបានជម្រាប់ជូនខាងលើនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជាយើងក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ។​ ក្នុងនោះ ក៏ នៅស្ថានីយជលសាស្រ្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ 9,50 m ។

សូមអាននិងពិនិត្យមេីល​បណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោមនេះ​ ៖

– នៅស្ថានីយជលសាស្ត្រក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ 19,50 m។
• នៅស្ថានីយជលសាស្ត្រកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ 12,00 m ។
– នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ 750 m ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងហូរចូលតាមបណ្តាព្រែក
ឬតាមរយៈទីទំនាបខ្លាំង ។

ក្នុង​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ បានស្នេីសុំដល់អាជ្ញាធរដែនដី​ពាក់ព័ន្ធ​ ក៏ដូចជា​បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ សូមមាន​ វិធានការថែររក្សាទឹកទុក និងមានការប្រុង​ ប្រយ័ត្នដែលអាចបណ្តាលមកពីល្បឿននៃការហក់ឡើងទឹកទន្លេ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕​ ដោយ​៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print