ភ្នំពេញ ៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវដល់ប្រជាជនកម្ពុជា ដែលរស់នៅតាមបណ្តាទន្លេមេគង្គ ត្រូវមាន ថែររក្សាទឹកទុក និងមានការប្រុងប្រយ័ត្ន ដែលអាចបណ្តាលមកពីល្បឿននៃការហក់ឡើងទឹកទន្លេ និងគ្រោះថ្នាក់ជាយថាហេតុណាមួយកេីតឡេីង ។
នេះបេីយោងតាមសេចក្តីជូនដំណឹងបន្ថែមស្តីពី ស្ថានភាពទឹកទន្លេមេគង្គរបស់ក្រសួងធនធានទឹក និងឧតុនិយមអោយដឹងនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៩នេះ ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា យោង តាមការវិវត្តជាក់ស្តែងនៃអាកាសធាតុ ដោយសារឥទ្ធិពលនៃជ្រលងនៃប្រពន្ធ័សម្ពាធ ទាប (ITCZ) ដែលបច្ចុប្បន្ន នៅតែបន្តលាតសន្ធឹងលើតំបន់នៃអាងទន្លេមេគង្គភាគខាងលើក្នុងទឹកដីនៃប្រទេសវៀតណាម ឡាវ និងថៃ ដែលជាហេតុបង្កឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ។
កត្តាដូចបានជម្រាប់ជូនខាងលើនេះ ធ្វើឲ្យទឹកទន្លេមេគង្គស្ថិតក្នុងទឹកដីកម្ពុជាយើងក៏ហក់ឡើងទន្ទឹមគ្នាផងដែរ ។ ក្នុងនោះ ក៏ នៅស្ថានីយជលសាស្រ្តស្ទឹងត្រែងទឹកនឹងអាចឡើងដល់កម្ពស់ 9,50 m ។
សូមអាននិងពិនិត្យមេីលបណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោមនេះ ៖
– នៅស្ថានីយជលសាស្ត្រក្រចេះទឹកនឹងអាចឡើងដល់កម្ពស់ 19,50 m។
• នៅស្ថានីយជលសាស្ត្រកំពង់ចាមទឹកនឹងអាចឡើងដល់កម្ពស់ 12,00 m ។
– នៅស្ថានីយជលសាស្ត្រភ្នំពេញ (ចតុមុខ) ទឹកអាចឡើងដល់កម្ពស់ 750 m ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ទឹកនឹងហូរចូលតាមបណ្តាព្រែក
ឬតាមរយៈទីទំនាបខ្លាំង ។
ក្នុងសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានស្នេីសុំដល់អាជ្ញាធរដែនដីពាក់ព័ន្ធ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ សូមមាន វិធានការថែររក្សាទឹកទុក និងមានការប្រុង ប្រយ័ត្នដែលអាចបណ្តាលមកពីល្បឿននៃការហក់ឡើងទឹកទន្លេ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕ ដោយ៖ សុខខេមរា