ដើម្បីអោយស្របជាមួយសភាពការណ៍ថ្មី , សម្តេចតេជោ ហ៊ុន សែន តែងចម្រៀងថ្មី “ទទារយំឆ្លង២០១៩”

ចែករំលែក៖

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី២៥ ខែសីហា នេះ ថា “ខ្ញុំតែងចម្រៀងថ្មីមួយបទដើម្បីអោយស្របជាមួយសភាពការណ៍ថ្មី ។ បទនេះក្រុមចម្រៀងគ្រួសារនឹងយកទៅរៀបចំជាមួយភ្លេងដើម្បីច្រៀងកម្សាន្ត ។ “បទទទារយំឆ្លង២០១៩” ។ នេះបើតាមហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន ។

១.ទទារយំឆ្លងត្រយ៉ងបងអើយច្បាស់ហើយ (២ដង) សង្សាបងអើយ៩វិច្ឆិកា ។ គុកនឹកបងណាស់សូមបងមេត្តាចូលមករៀមរ៉ាសមដូចបំណង។

២.កាលពីគ្រាមុនបងតែងសាវ៉ា(២ដង) ធ្វើអោយចិន្តាអូនសែនចំបែង ខ្មាស់គេពេញស្រុកដោយសារបងឯង ពេលនេះកុំលេងដូចមុនទៀតណា។

៣.រង់អើយរង់ចាំ៩វិច្ឆិកា(២ដង) ដល់ពេលនោះណានិងបានជួបបង បងមកលើកនេះគុកមានមេត្តា ផ្តល់អោយរៀមរ៉ាជ្រកកោនដូចចិត្ត។

៤.អូនសូមអង្វរបងកុំប្តូរចិត្ត(២ដង) គួរតែអាណិតអ្នកដែលរង់ចាំ សូម្បីតែគុកក៏ចេះផ្តែផ្តាំ សូមបងស៊ូទ្រាំធ្វើតាមសន្យា៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print